• 2022-01-12 03:34:02
  • ព័ត៌មាន

ស្អាតណាស់! បវរកញ្ញាកម្ពុជាអូស្ត្រាលីឆ្នាំ២០១៩ មានគម្រោងមកប្រកួតនៅប្រទេសកម្ពុជានាពេលខាងមុខ

  • 2022-01-12 03:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតបវរកញ្ញាកម្ពុជាអូស្រ្តាលីឆ្នាំ២០១៩ មានគម្រោងនឹងមកចូលរួមប្រឡងប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីរៀនចប់ រហូតធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តាមរយៈផេក Miss New Generation បានឲ្យដឹងថា នាពេលខាងមុខនេះ ម្ចាស់ជ័យលាភីបវរកញ្ញាកម្ពុជាអូស្ត្រាលីឆ្នាំ២០១៩ និងមានគម្រោងមកប្រកួតប្រឡងប្រជែងនៅប្រទេសកម្ពុជា បន្ទាប់ពីរៀនចប់។ បើតាមការឲ្យដឹងរបស់ផេកនេះបានឲ្យដឹងទៀតថា កញ្ញា កន្និកា អាចនឹងចូលរួមប្រកួតក្នុងកម្មវិធី Miss Universe Cambodia នាពេលខាងមុខទៀតផង។

ម្ចាស់ជ័យលាភីបវរកញ្ញាកម្ពុជាអូស្រ្តាលីឆ្នាំ២០១៩ កញ្ញា កន្និកា គឺជាកូនកាត់ខ្មែរ-អូស្ត្រាលី នាងមានអាយុ២៣ឆ្នាំ ហើយសព្វថ្ងៃនាងកំពុងសិក្សាផ្នែកពេទ្យនៅប្រទេសអូស្ត្រាលី។

បញ្ជាក់ផងដែរថា កន្និកា គឺជាបវរកញ្ញា កម្ពុជាអូស្ត្រាលីកាលពីឆ្នាំ២០១៩ ដែលការប្រកួតធ្វើឡើងសម្រាប់បងប្អូនខ្មែរ នៅលើទឹកដីនៃប្រទេសអូស្ត្រាលី៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់