• 2022-01-12 06:00:00
  • ព័ត៌មាន

ព្រះអើយ! ចេញ Live ភ្លាម V លក់កាបូបអនឡាញ ដាច់អស់ខ្ទេចត្រឹម ១វិនាទី

  • 2022-01-12 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់សមាជិក BTS ទាំងអស់នឹង​មាន​សម្ភារៈ ឬ Merchandise ច្នៃផ្ទាល់ដៃរៀងៗខ្លួន ហៅថា "Artist-Made Collection" ហើយដូចបង្ហាញរួចមកហើយ ដំបូងគេ Jin មាន​ឈុតគេងយប់ បន្ទាប់មកចូលដល់ V ពេល​នេះ​មាន​ កាបូប និង Suga មាន​ខ្សែក និងបន្តោង Guitar Pick ដែលសុទ្ធតែលក់ដាច់។ ប៉ុន្តែក្នុងចំណោមអ្នកទាំង ៣ កាបូបរបស់ V មាន​ការគាំទ្រ​មិនធម្មតាលើសគេ ដោយលក់ដាច់អស់ត្រឹម១វិនាទី។

នៅ​ថ្ងៃទី១១ HYBE បាន​បង្ហាញនូវឥវ៉ាន់ទី ២ របស់សមាជិកក្រុម​ ដែលជាការច្នៃម៉ូដផ្ទាល់ដោយ V

សម្រាប់ Set របស់ V គឺជាកាបូប Mute Boston Bag ដែលរចនាឡើងយ៉ាងស្រស់ស្អាត តំណាង V ខ្លួនឯងផ្ទាល់ ដូចជាពណ៌ក៏ជាពណ៌បៃតង អមជាមួយនឹង​កន្សែងនៅលើដៃកាបូបទៀត។

អ្វីដែល​គួរ​ឲ្យភ្ញាក់ផ្អើល​នោះគឺ ពេល​ V និងសមាជិកក្រុម Live វីដេអូលើ Weverse Shop ស្រាប​តែ​ចំនួន​កុម្ម៉ង់បុកឡើងមិនធម្មតា ហើយមួយពព្រិចភ្នែកសោះ ស្រាប់ឥវ៉ាន់អស់ស្តុកតែម្ដង។

ផ្អែក​តាម​លទ្ធផលនេះ កាបូបរបស់ V បាន​បង្កើតប្រវត្តិសាស្ត្រដំបូង ដោយក្លាយជាកាបូបដែលលក់ដាច់អស់លឿនក្រៃលែងមិនធ្លាប់មានលើលោកតាំងពីដើម​មក ព្រោះជាមួយនឹង​តម្លៃលក់រាយ ១កាបូប ១៦៨ដុល្លារ វា​ស្រាប់តែ​អស់រលីងគ្មានសល់។

ទោះជាយ៉ាងណា ឥវ៉ាន់របស់ V បាន​លក់ដាច់អស់ពីស្តុក​តាំង​ពីមុន HYBE ប្រកាសលើបណ្ដាញសង្គម​ម្ល៉េះ ហើយសូម្បីតារាល្បីដូចជា Lea Salongsa ជា​ដើម ក៏ទិញមិនទាន់ដែរ រហូតនាង​ដើរស្ដាយពេញទំហឹង៕

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់