• 2022-01-12 06:57:00
  • ព័ត៌មាន

ក្រោយរងព្យុះភ្លៀងបោកបក់ជីវិត អេដវីន បង្ហាញវត្តមានជាថ្មី ពោលពាក្យយ៉ាងចាក់ដោត

  • 2022-01-12 06:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តប្រាកដជាបានដឹងច្បាស់ហើយថាប៉ុន្មានខែកន្លងទៅនេះ អេដវីន តារាសម្ដែងប្រុសសាច់ដុំរង ព្យុះភ្លៀងក្នុងជីវិតបាត់មុខពីសិល្បៈ ធ្លាក់ខ្លួនជាប់ពន្ធនាគារ ប៉ុន្តែប៉ុន្មានមុននេះគេសង្កេតឃើញថាតារា ប្រុសរូបនេះបានព្យាយាមបង្ហាញខ្លួនជាថ្មីលើបណ្ដាញសង្គម។

តារាប្រុសមាឌឌាំងលោក អេដវីន បានព្យាយាមបង្ហាញវត្តមានជាថ្មីម្ដងទៀតបន្ទាប់ពីខ្យល់បោកបក់ជីវិត ស្ទើរតែធ្លាក់ដល់ចំណុចសូន្យត្រូវជាប់ព័ន្ធនាគារ ថែមទាំងអ្នកម្ដាយជាទីស្រលាញ់បានទទួលមរណភាព ស្របពេលខ្លួនលោកជាប់ពន្ធនាគារ។

ការលេចវត្តមានជាថ្មីម្ដងទៀតនេះគេសង្កេតឃើញថាគណនីហ្វេសប៊ុកផ្លូវការរបស់លោកឈ្មោះ Ah SAH បានធ្វើការ Share ជាមួយរូបភាពចាស់ៗដែលលោកធ្លាប់សម្ដែងរឿងរួមជាមួយកញ្ញា សាឡាត់ ស្រីឡាង ក្នុងនោះ អេដវីន បានភ្ជាប់មួយពាក្យថា “ឈឺបេះដូង”។ មិនតែប៉ុណ្ណោះតារាប្រុសរូបនេះក៏បាន Add Story ជាហូរហែផងដែរ រួមទាំងបង្ហោះវីដេអូថែសុខភាពរាងកាយទៀតផង។

យ៉ាងណាមិញគេមិនទាន់ដឹងនៅឡើយទេថាតើការបង្ហាញវត្តមានជាថ្មីនេះលោកនឹងវិលចូលសិល្បវិញ ឬយ៉ាងណានៅឡើយទេ ដោយឡែកក្រុមការងារ Sabay កំពុងរងចាំការឆ្លើយតបរបស់លោក។

រម្លឹកផងដែរថាការដែល អេដវីន បាត់ពីសិល្បៈមួយរយៈធំនេះដោយលោកមានវិវាទជាមួយអតីតគូស្នេហ៍មេម៉ាយកូន២ ឈានដល់ប្រើប្រាស់អំពើហិង្សា និងមានការប្ដឹងឱ្យ អេដវីន ជាប់ពន្ធនាគារ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់