• 2022-01-12 07:33:28
  • ព័ត៌មាន

បណ្ដុំទឹកមុខស្រស់ៗគ្រប់រសជាតិរបស់ បវរកញ្ញាចក្រវាល ពេលដឹងថាជាប់ជាម្ចាស់មកុដ

  • 2022-01-12 07:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រឡងបវរកញ្ញា បាន​ក្លាយជា​កម្មវិធីប្រកួត​ដ៏ពេញ​និយម​បំផុត​ជា​ច្រើន​ទសវត្សមកហើយ ហើយអ្នកដែល​បាន​ឡើងលើឆាក​ប្រកួតសម្រស់លំដាប់អន្តរជាតិក៏សុទ្ធតែទទួលបាន​ភាព​ល្បីល្បាញទៅតាមនោះ។

ពេលវេលាភ័យរន្ធត់ បុកពោះពិតជាមាន​មិនដែលខាន ពិសេស​ពេល​ឈាន​ដល់វគ្គផ្ដាច់ព្រ័ត្រ។ ថ្ងៃនេះ​ ងាកពីការគយគន់សម្រស់ឥតខ្ចោះរបស់បវរកញ្ញាស្អាតៗ វិបសាយ Bright Side បាន​ប្រមូល​នូវបណ្ដុំរូបភាព​ចេញពីពេល​វេលាពិសេស​ពីក្នុងកម្មវិធី Miss Universe ជា​ច្រើនឆ្នាំកន្លងមក ហើយសុទ្ធតែជារូបភាព​បង្ហាញនូវទឹកមុខស្ដែងៗពេលគេប្រកាសលទ្ធផលជយលាភី។

ទស្សនាដូចខាងក្រោម៖

បវរកញ្ញា អ៊ីស្រាអែល ឆ្នាំ ១៩៧៦
បវរកញ្ញា ឈីលី ឆ្នាំ ១៩៨៧
បវរកញ្ញា ណ័រវ៉េ ឆ្នាំ ១៩៩០
បវរកញ្ញា ណាមីប៊ី ឆ្នាំ ១៩៩២
បវរកញ្ញា ព័រតូរីកូ ឆ្នាំ ១៩៩៣
បវរកញ្ញា ទ្រី​នី​ដា​ដ​និង​តូបាហ្គោ ឆ្នាំ ១៩៩៨
បវរកញ្ញា បូតស្វាណា ឆ្នាំ ១៩៩៩
បវរកញ្ញា រុស្ស៊ី ឆ្នាំ ២០០២
បវរកញ្ញា អូស្ត្រាលី ឆ្នាំ ២០០៤
បវរកញ្ញា កាណាដា ឆ្នាំ ២០០៥
បវរកញ្ញា ជប៉ុន ឆ្នាំ ២០០៧
បវរកញ្ញា អង់ហ្គោឡា ឆ្នាំ២០១១
បវរកញ្ញា សហរដ្ឋអាមេរិក ឆ្នាំ ២០១២
បវរកញ្ញា វ៉េណេស៊ុយអេឡា ឆ្នាំ ២០១៣
បវរកញ្ញា កូឡុំប៊ី ឆ្នាំ ២០១៤
បវរកញ្ញា ហ្វីលីពីន ឆ្នាំ ២០១៥
បវរកញ្ញា បារាំង ឆ្នាំ ២០១៦
បវរកញ្ញា អាហ្វ្រិកខាងត្បូង ឆ្នាំ ២០១៧
បវរកញ្ញា ម៉ិកស៊ិកូ ឆ្នាំ ២០២០
បវរកញ្ញា ឥណ្ឌា ឆ្នាំ ២០២១

ប្រភព៖ Brightside ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់