• 2022-01-12 08:10:00
  • ជីវិតតារា

ដូចរឿងខ្លួនពេកហើយ! បទថ្មីរបស់ ឆឹម សក្កដា ចាក់ដោតខ្លាំង ស្របពេលកំពុងផ្ទុះរឿងស្នេហា

  • 2022-01-12 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងប្រុសរូបសង្ហា លោក ឆឹម សក្កដា ទើបតែចេញបទថ្មីក្តៅៗនៅថ្ងៃនេះ បានធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើល រហូតចូលខមមិនព្រោងព្រាតទៀតផង។

នៅប៉ុន្មានម៉ោងមុននេះ តារាសម្តែងប្រុសលោក ឆឹម សក្កដា បានបញ្ចេញវិដេអូចម្រៀងមួយបទយ៉ាងពិរោះថែមទាំងមានន័យចាក់ដោតទៀតផង នៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក ដោយបទចម្រៀងមួយនេះ មានចំណងជើងថា ខុសព្រោះស្នេហ៍គេដែលមួយបទនេះគឺជាបទចម្រៀងដែលបានដកស្រង់ពីរឿង ពូជមួយត្រួយបី របស់ទូរទស្សន៏មួយ ដែលត្រូវចាក់បញ្ចាំងនៅពេលឆាប់ៗខាងមុខនេះ ។ ក្នុងនោះដែរ លោក សក្កដា ក៏បានសរសេរពាក្យពេចន៍បន្ថែមពីលើចំណងទៀតថា ខ្ញុំខុសហើយដែលខ្ញុំស្រលាញ់អ្នក

តាមរយៈបទចម្រៀងដែលបានបន្ថែមឃ្លាពាក្យពេចន៍ដោយខ្លួនឯង រួមទាំងចំណងជើងដែលចាក់ដោតផងនោះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ចូលខមមិនព្រោងព្រាតព្រោះលោក សក្កដា ចេញចំណងជើងនិងអត្ថន័យក្នុងចម្រៀងនេះ ស្របពេលដែលរឿងស្នេហារបស់លោក ជាមួយតារាចម្រៀងស្រី កញ្ញា ពេជ្រ សោភា កំពុងមានដំណឹងថា អ្នកទាំងពីរកំពុងមានបញ្ហាបែកបាក់ស្នេហា។

ក្រោយធ្លាយដំណឹងរវាងអ្នកទាំងពីរបែកបាក់ស្នេហា ឃើញថាមួយរយៈនេះ ទាំងលោក សក្កដា និង សោភា គេសង្កេតឃើញតែងតែបង្ហាញអារម្មណ៏កើតទុក្ខ ឈឺចាប់ ខ្វល់ខ្វាយ បង្ហោះតាមបណ្តាញសង្គមជាហូរហែ។

ចំណែកអ្នកគាំទ្រវិញចូលខមមិនព្រាត ដោយខ្លះនិយាយថា បទនេះពីរោះណាស់ កម្សត់ណាស់ ដោយអ្នកខ្លះទៀតថា ស្នេហ៏អ្នកសាមញ្ញវិញម្តងទៅប្រូ រីឯអ្នកខ្លះទៀថា ចម្រៀងខូចចិត្តចុះចំណែកអ្នកច្រៀងមានខូចចិត្តអត់ កើតទុក្ខរឿងស្នេហ៏ បើគេមានថ្មីចាត់ទុកថាអ្នកនិងគេមិនមែនជាគូព្រេងនឹងគ្នាហើយ

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់