• 2022-01-13 02:36:22
  • ជីវិតតារា

ថ្ងៃមុនបង្ហាញខ្នង ថ្ងៃនេះ ខេម បង្ហាញមុខគូស្នេហ៍ច្បាស់ៗ មិនលាក់មុខដូចមុន

  • 2022-01-13 02:36:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង ខេម បានធ្វើឲ្យប្រិយមិត្តជាច្រើនអបអរសាទរសារជាថ្មីម្តងទៀត ក្រោយលោកបញ្ចេញមុខគូស្នេហ៏ច្បាស់ៗឲ្យមហាជនបានឃើញ ក្រោយព្យាយាមបង្ហាញតម្រុយគូស្នេហ៏បែរខ្នង មិនឲ្យឃើញមុខ។

តារាចម្រៀងសំឡេងស្អកប្រចាំផលិតកម្មកាឡាក់ស៊ី ខេម នៅប៉ុន្មានម៉ោងមុននេះ បានបង្ហាញរូបថតមួយសន្លឹក ដោយថតជាមួយគូស្នេហ៏ឆ្លងទ្វីបដ៏ស្រស់ស្អាតនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក ដោយបានបញ្ជាក់ថា ស្នេហាឆ្លងទ្វីប

គ្រាន់តែតារាចម្រៀងរូបនេះបង្ហាញភ្លាម ធ្វើឲ្យអ្នកគាំទ្រ អបអរសាទរដែលលោកបានបង្ហាញមុខបែបនេះ ថែមទាំងបានជូនពរអ្នកទាំងពីរមានសុភមង្គលទៀតផង។ ក្រោយ ខេម ព្យាយាមបង្ហាញតម្រុយបែបនេះហើយ ខេម មិនទាន់មានការឆ្លើយតបនោះទេ ខណៈSabay ព្យាយាមទាក់ទងទៅតែមិនទាន់មានការឆ្លើយតប។

រម្លឹកផងដែរថាកាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងសំឡេងស្អកប្រចាំផលិតកម្មកាឡាក់ស៊ី ខេម ព្យាយាមបង្ហាញតម្រុយគូរស្នេហ៏ហើយ បន្ទាប់ពីលាក់បាំងជាច្រើនឆ្នាំ តែមិនបានបញ្ចេញមុខនោះទេ បានត្រឹមឃើញពីក្រោយខ្នងតែប៉ុណ្ណោះ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់