• 2022-01-13 08:22:00
  • ព័ត៌មាន

បើជ្រុលស្រឡាញ់ស្រីតែមួយ តើសមាជិក BTS គិតយ៉ាងណា?

  • 2022-01-13 08:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ BTS តែង​ជួប​សំណួរ​ប្លែកៗ​ជា​ច្រើន​ទាក់ទង​នឹង​អាជីពសិល្បៈ​ ក៏ដូចជា​ទម្លាប់​ផ្សេង​ៗ​ប្រចាំ​ថ្ងៃ​ ប៉ុន្តែ​ក្នុង​ចំណោម​សំណួរ​ទាំងអស់​ មាន​ ១ដែលធ្វើឲ្យ​គ្រប់​គ្នាភ្ញាក់​ផ្អើល។

សំណួរ​នោះ​បានសួរ​ថា​ ប្រសិន​បើ​ពួកគេ​ស្រាប់​តែ​លង់​ស្នេហ៍​នារី​តែមួយ តើ​ពួកគេ​គិត​យ៉ាង​ណា? ទាំងនេះ​ជា​ចម្លើយ៖

១. Jin ឆ្លើយ​ថា​លោក​នឹង​ព្យាយាម​ដក​ចិត្ត​ពី​នារី​ម្នាក់​នោះ​ និងបោះ​បង់​កាតាំង​ចិត្តថា​ស្រឡាញ់គ្នា។

២. Suga វិញមិន​ជំទាស់​ដែល​នារី​ម្នាក់​នោះ​មក​ស្រឡាញ់​លោក​ទេ ហើយ​លោក​នឹង​សម្រេច​រាល់ការ​សម្រេច​ចិត្ត​របស់​នាង។

៣. J-Hope និយាយ​ថា​ដោយសារ​ក្នុង​ទំនាក់ទំនង​ស្នេហា​លោកអាច​​ជា​មនុស្ស​ម្នាក់​ដែល​ឆាប់​រំភើប​ ឬ​ឆាប់​ទទួល​អារម្មណ៍​ប៉ះទង្គិច ដូចនេះ​លោក​នឹង​គិត​គូរ​ឲ្យ​បាន​ល្អិតល្អន់​ បើ​ជួប​រឿង​បែប​នេះ។ J-Hope នឹង​ព្យាយាម​យល់​ពី​អ្នកដែល​ពាក់ព័ន្ធ​ទាំង​អស់ ហើយក៏ព្យាយាមដោះស្រាយ​បញ្ហា​នេះ​ដែរ។

៤. ចម្លើយ​របស់​ RM គឺ​លោក​មិន​បោះ​បង់​នារី​ម្នាក់​នោះ​ងាយៗទេ។ ទោះ​បី​ភាគរយ​នៃ​ការ​កើតឡើង​​រឿង​រ៉ាវ​បែបនេះ​មាន​តិច ប៉ុន្តែ​បើ​មាន​មែន​ លោក​នឹង​ព្យាយាមអស់​ពីសមត្ថភាព​ចំពោះ​ស្នេហា​មួយ​នេះ​ បែប​នេះ​ទើបលោក​មិន​មាន​ការ​សោកស្ដាយ​ទៅថ្ងៃ​ក្រោយ។

៥. ចម្លើយ​ចេញ​ពី​មាត់​ Jimin ក៏​សម​ហេតុផល​ដែរ គឺ​ថា​លោក​នឹង​ព្យាយាម​ស្រឡាញ់​អ្នក​ផ្សេង​ ហើយ​ក៏​អាច​រក្សា​មិត្តភាព​ជាមួយ​នឹង​សមាជិក​ក្រុម​ដែរ។

៦. V វិញ​ នឹងសង្កេត​មើលទង្វើ​របស់​​សមាជិក​ផ្សេង​ទៀត​ និង​រង់ចាំ​ឱកាសល្អ។ V ថា​ពេល​លោក​ស្រឡាញ់​អ្នកណា​ម្នាក់​ហើយ​ លោក​នឹង​ប្រគល់​អ្វីៗ​ឲ្យទៅ​ម្នាក់​នោះ។

៧. Jungkook ឯណេះនិយាយ​ថា​ លោក​នឹង​មិន​បោះ​បង់​នារី​ម្នាក់​នោះ​ដាច់​ខាត​ រហូត​ដល់​នាទី​ចុង​ក្រោយ៕

ទស្សនា​វីដេអូ​ទាំងស្រុង៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់