
- 2022-01-14 08:25:22
- ព័ត៌មាន
ម៉ម ពេជ្ជរិទ្ធ៖ ទោះជាប់ ឬធ្លាក់ អ្នកជាបុគ្គលគំរូក្នុងក្រអៅបេះដូងខ្ញុំជាសិល្បកររួចទៅហើយ
- 2022-01-14 08:25:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ម ពេជ្ជរិទ្ធ៖ ទោះជាប់ ឬធ្លាក់ អ្នកជាបុគ្គលគំរូក្នុងក្រអៅបេះដូងខ្ញុំជាសិល្បកររួចទៅហើយ
ចន្លោះមិនឃើញ
តារាចម្រៀងOriginal song និងជាសមាជិកក្រុម SmallWorld SmallBand គឺលោក ម៉ម ពេជ្ជរិទ្ធ បានបង្ហាញអារម្មណ៍ពិតមួយទៅកាន់សិស្សប្រឡងបាក់ឌុបដែលកំពុងអុតមើលលទ្ធផលប្រឡងរបស់ខ្លួនតាមមណ្ឌលនានាក្នុងរាជធានីភ្នំពេញ តាមបណ្ដាញសង្គមFacebook នៅរសៀលថ្ងៃទី១៤ ខែមករា នេះ។
ទន្ទឹមនឹងសិស្សខ្លះកើតទុក្ខ និងខ្លះទៀតសប្បាយចិត្ដ ក្រោយដឹងលទ្ធផលប្រឡងរបស់ខ្លួន តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ បានបញ្ចេញសារដ៏ខ្លីមួយថា សម្រាប់លទ្ធផល ប្រឡងបាក់ឌុបជាប់ ឬធ្លាក់ គឺរឿងសំខាន់ តែបើទោះបីជាជាប់ ឬធ្លាក់ ប្អូនៗសិស្សានុសិស្សគឺជាបុគ្គលគំរូក្នុងក្រអៅបេះដូងរបស់លោកដែលជាសិល្បកររួចទៅហើយ។
សិល្បកររូបនេះ មិនបានបង្ហើបពីប្រវត្ដិសិក្សា ឬការប្រឡងឌុបរបស់ខ្លួនថាមានស្ថានភាពបែបណានោះទេ។ ប៉ុន្ដែយោងតាមសារដែលលោកបង្ហោះនេះ ធ្វើឲ្យអ្នកគាំទ្រលោកមួយចំនួនយល់ថាកាលពីជំនាន់លោកប្រឡងអាចជួបឧបសគ្គច្រើនជាងបេក្ខជនបច្ចុប្បន្នក៏ថាបាន។ ទោះជាយ៉ាងណា Sabay មិនទាន់អាចទាក់ទងលោក ម៉ម ពេជ្ជរិទ្ធ ដើម្បីសាកសួរបន្ថែមជុំវិញការលើកឡើងនេះនៅឡើយទេ។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងបិតផ្សាយលទ្ធផលប្រឡងបាក់ឌុបនៅមណ្ឌលភ្នំពេញនៅថ្ងៃទី១៤ ខែមករា នេះ ហើយសម្រាប់មណ្ឌលប្រឡងតាមខេត្ដគ្រោងនឹងបិតផ្សាយ ឬប្រកាសលទ្ធផលជូនបេក្ខជនទាំងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ស្អែក៕