• 2022-01-16 03:29:54
  • ព័ត៌មាន

ក្ដីសុខលើគោក! មុនទៅក្រៅ ខេមរៈ សិរីមន្ត ឱបប្រពន្ធកូនយកហេងមួយសិន ទើបចេញពីផ្ទះរួច

  • 2022-01-16 03:29:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តមិនតិចនោះទេ ជ្រាបច្បាស់ហើយថា តារា​ចម្រៀង ខេមរៈ សិរីមន្ត មានគ្រួសារដ៏កក់ក្ដៅ ហើយអ្នកគាំទ្រ​ជា​ច្រើន​ក៏សរសើរ​នឹង​ក្ដីស្នេហ៍ស្មោះស្ម័គ្ររបស់លោក និងភរិយាដែរ។

ទោះបី​ជា​ពេល​នេះ​ កំពូល​តារា​ចម្រៀងរូបនេះ​មាន​កូន ៣ទៅ​ហើយ ប៉ុន្តែ​ចំណងស្នេហ៍របស់​លោក និងភរិយាកាន់តែ​ផ្អែមល្ហែម មិនថា​នៅមុខកាមេរ៉ា និងក្នុងជីវិតពិតទេ។ តួយ៉ាងដូចនៅ​ព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២២នេះ លោក ខេមរៈ សិរីមន្ត បាន​បង្ហោះរូបភាព​ជា​ច្រើន​សន្លឹកលើទំព័រហ្វេសប៊ុក ដែលជា​រូប​ពេលលោកលាប្រពន្ធកូនទៅក្រៅ។

អមជាមួយនឹង​រូបភាព តារាប្រុសរូបនេះ​បាន​សរសេរថា៖ «ពួកគាត់ គឺជាកំលាំងចិត្តដ៏សំខាន់របស់ខ្ញុំ»។ ជា​សារខ្លី ប៉ុន្តែវា​បាន​បង្កប់ន័យ​ជ្រៅពេក​ទៅហើយ ថា​ទំហំ​ចិត្តរបស់ប្ដី​ និងឪពុកម្នាក់នេះ​មាន​ចំពោះ​គ្រួសារ​ធំយ៉ាងណា ហើយក៏អាចដឹង​បាន​ថា​ គ្រួសារ​មាន​តម្លៃប៉ុនណាចំពោះ​លោក។

រូបទាំងនេះ​ ពេល​ត្រូវ​បាន​បង្ហាញ​ហើយ អ្នកគាំទ្រ​របស់ ខេមរៈ សិរីមន្តមិនតិចទេ លាន់មាត់រំភើប​នឹង​គ្រួសារមួយនេះ៕

អត្ថបទ៖ យី សុធារី

មតិយោបល់