• 2022-01-18 03:59:12
  • ជីវិតតារា

បែកសំឡេងពេញវ័យ ឡុង លីង្គ័ង កាន់តែច្រៀងពីរោះជាងមុន

  • 2022-01-18 03:59:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងទើបប្រែសំឡេងពេញកំលោះ ឡុង លីង្គ័ង ធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៏យ៉ាងខ្លាំងបន្ទាប់ពីបានស្តាប់សម្លេងហាក់ប្លែកពីរោះរាងធំជាងមុន។

ក្មេងប្រុសដែលជាអតីតបេក្ខភាព The voice kids Cambodia ថ្មីៗនេះបានបង្ហើរសំនៀងយ៉ាងពីរោះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ ដោយតារាចម្រៀងរូបនេះបានជិះទូកអុំលេង យ៉ាងសប្បាយរីករាយនៅនៅព្រៃកោងកាងខេត្តកំពត ដោយមានសំឡេងធំជាងមុន ស្តាប់ទៅកាន់តែពិរោះទ្វេរឡើង ព្រោះថ្មីៗនេះតារាចម្រៀងរូបនេះកំពុងដល់វ័យប្តូរសម្លេង។

ក្រោយពីតារាចម្រៀងទើបពេញវ័យ ឡុង លីង្គ័ង បានបង្ហើរសំនៀងភ្លាម ធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នាថាពិរោះណាស់ ចំណែកអ្នកខ្លះទៀតថា ឃើញរូបរាងកាន់តែធំពេញវ័យជាងមុន កាន់តែច្រៀងពីរោះ ហើយថែមទាំងញញឹមស្រស់ទៀតផង។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់