• 2022-01-18 07:51:14
  • ព័ត៌មាន

ឱក សុគន្ធកញ្ញា ផ្ញើសារដ៏មានន័យបំផុត ក្នុងថ្ងៃខួបកំណើតប្អូនប្រុសពៅ

  • 2022-01-18 07:51:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងលំដាប់កំពូលរបស់ផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឲ្យប្រិយមិត្តជាច្រើនរំជួលចិត្តព្រោះតែសារដ៏មានន័យបំផុតផ្ញើរជូនប្អូនប្រុសពៅក្នុងថ្ងៃខួបកំណើត។

នៅប៉ុន្មាននាទីមុននេះ តារាចម្រៀងរបស់ផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានបញ្ចេញរូបភាពជាមួយប្អូនប្រុសពៅរបស់នាងចំនួន២សន្លឹក ព្រមទាំងសរសេរសារផ្ញើរទៅប្អូនរបស់នាង នៅលើគណនីហ្វេសប៊ុកផ្ទាល់ ដោយក្នុងនោះ អ្នកនាង បានបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃខួបកំណើតប្រុសពៅរបស់នាង បើទោះមិនបានជុំគ្នាដូចមុន ក៏ពិតមែន តែបេះដូងនៅជុំគ្នាដដែល។

តារាស្រីរូបនេះ បានបញ្ជាក់បន្ថែមទៀតថា កុំភ្លេចមើលថែខ្លួនឯងនិងម៉ាក់ឲ្យបានល្អផង ចេះអត់ធ្មត់ ព្យាយាម ធ្វើជាមនុស្សធំ មានបេះដូងស្រស់ស្អាត។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់