• 2022-01-19 02:36:31
  • ភាពយន្ត

ស្នៀតដំបូងក្នុងវិស័យសម្ដែងភាពយន្ដ ត្រូវបាន ហ៊ុយ យ៉ាឡេង បញ្ចេញឲ្យសិស្សសាលាកថាជ័យជំនាន់ទី១

  • 2022-01-19 02:36:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីសប្ដាហ៍មុនលោក ហ៊ុយ យ៉ាឡេង ដែលជាអ្នកនិពន្ធ និងដឹកនាំរឿងមួយរូប បានប្រកាសបើកវគ្គសិក្សាផ្នែកសម្ដែង និងថតភាពយន្ដដល់សិស្សជំនាន់ទី១។ នៅថ្ងៃទី១៩ ខែមករា នេះ លោកបានបញ្ចេញស្នៀតមួយក្នុងការសម្ដែងភាពយន្ដដែលលោកបានរៀនពីសាលាវិចិត្រសិល្បៈមកបង្ហាញសិស្ស និងអ្នកគាំទ្រដែលនិយមវិស័យភាពយន្ដ។

នៅមុននេះ ម្ចាស់ខ្សែភាពយន្ដរឿង“ដើម្បីកូន" លោក ហ៊ុយ យ៉ាឡេង បានបង្ហោះសារមួយដោយមានភ្ជាប់វីដេអូរយៈពេលជិត១នាទី តាមបណ្ដាញសង្គមFacebook ថា អ្វីដែលលោកបានស្រែកនេះ គឺជាលំហាត់សម្ដែងដែលត្រូវឲ្យចេះប្រើសំឡេងទាប ឬខ្ពស់ជាមុនសិន ហើយលោកមានលំហាត់ជាច្រើនទៀតដែលលោកបានរៀនពីសាលាវិចិត្រសិល្បៈ នឹងត្រូវដាក់ជូនដើម្បីបង្ហាត់បង្រៀនដល់បងប្អូនក្នុងជំនាន់ទី១នេះ។

បើតាមលោក ហ៊ុយ យ៉ាឡេង វគ្គសិក្សាសម្ដែងភាពយន្ដសម្រាប់សិស្សជំនាន់ទី១ បានចាប់ផ្ដើមហើយ ហើយសម្រាប់កន្លែងដែលសិស្សចូលរៀនដោយមិនបាច់បង់លុយនោះបានពេញអស់ហើយ នៅឡើយតែសិស្សដែលមានបំណងចូលរៀនហើយត្រូវបង់លុយប៉ុណ្ណោះ។

លោក ហ៊ុយ យ៉ាឡេង គឺជាអតីតសិស្សសាលាវិចិត្រសិល្បៈ ហើយបច្ចុប្បន្នលោកបានចូលរួមការងារសង្គមច្រើនគួរសមតាមរយៈអាជីពថត និងសម្ដែងភាពយន្ដរបស់លោក។ ហ៊ុយ យ៉ាឡេង ជាផលិតករភាពយន្ដសកម្មមួយរូប ព្រោះថ្មីៗគេឃើញលោកកៀកិតនឹងការថត និងសម្ដែងភាពយន្ដបំផុត ហើយរឿងរបស់លោកដែលទទួលបានការគាំទ្រច្រើនជាងគេនោះ គឺរឿង "ខ្មោចដើមចេកជ្វា" និងរឿង "ដើម្បីកូន" ជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់