• 2022-01-19 06:44:18
  • ព័ត៌មាន

ដំបូងផ្អាកដោយសារ អូមីក្រុង តែពេលនេះ Grammy Awards ប្រកាសថ្ងៃកម្មវិធីច្បាស់ហើយ

  • 2022-01-19 06:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Grammy Awards លើកទី ៦៤ បាន​ប្រកាសជា​ផ្លូវការនូវកាលបរិច្ឆេទ្ធ និងទីតាំងកម្មវិធីហើយ។

ព័ត៌មានពី New York Times បាន​រាយការណ៍ថា​ កម្មវិធីនឹងធ្វើឡើង​នៅ MGM Grand Garden Arena នៅ Las Vegas ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២២។

ជាក់ស្ដែង​ ថ្មីៗកន្លងទៅ Recording Academy បាន​ប្រកាសថា កម្មវិធីនេះ​ត្រូវ​ផ្អាក​សិន ដោយសារឥទ្ធិពលនៃមេរោគថ្មីជំងឺកូវីដ១៩ ដែល​មាន​ឈ្មោះ​ថា​ អូមីក្រុង មាន​ការរីករាលដាលច្រើន។

យ៉ាងណាមិញ សម្រាប់​ BTS ក៏​មាន​ឈ្មោះ​ឈរឈ្មោះដណ្ដើមពាន Best Pop Due/Group Performance ហើយស្របពេល​ដែល​កម្មវិធីបញ្ជាក់ច្បាស់ពីថ្ងៃ និងទីតាំងនៃកម្មវិធី ក៏មាន​ការឲ្យដឹងថា​ BTS ក៏គ្រោង​នឹង​ចូលរួម​នៅខែមេសា ខាងមុខដែរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់