• 2022-01-25 04:44:25
  • ជីវិតតារា

គួរសរសើរ! ក្រោយជាប់បវរកញ្ញា MGI២០២១ Tiên ធ្វើរឿងនេះជាមួយប្រជាជននៅតំបន់ដាច់ស្រយាល

  • 2022-01-25 04:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា Miss Grand International ឆ្នាំ២០២១ Nguyễn Thúc Thùy Tiên បានធ្វើឲ្យប្រិយមិត្តជាច្រើនកោតសរសើរនាងគ្រប់គ្នា ចំពោះទង្វើល្អទាំងនេះដែលនាងបានធ្វើទៅលើកុមារ នៅតំបន់ដាច់ស្រយាលមួយ។

ថ្មីៗនេះ បវរកញ្ញា Miss Grand International ឆ្នាំ២០២១ Nguyễn Thúc Thùy Tiên បានធ្វើដំណើរទៅតំបន់ដាច់ស្រយាលនៃស្រុកបាវឡាំ ក្រុង Cao Bang ដើម្បីសាងសង់សួនកុមារសម្រាប់ក្មេងៗនៅទីនោះ រួមទាំងនាំយករបស់ដែលចាំបាច់ផ្សេងៗទៀតទៅចែកជូនប្រជាជននៅទីនោះផងដែរ។

ក្នុងការធ្វើដំណើរទៅកាន់ស្រុកនោះ ពិតជាមានការលំបាកខ្លាំងណស់ ដោយនៅតំបន់នោះគឺជាតំបន់ដែលដាច់ស្រយាលឆ្ងាយពីស្រុកភូមិដែលប្រជាជនរស់នៅ ហើយគាំជួននៅតំបន់នោះមានភ្លៀងជោគជាំ ថែមទាំងមានអាកាសធាតុត្រជាក់ផង ធ្វើឲ្យក្រុមការងារក៏ដូចជារូបនាងផ្ទាល់ពាក់អាវភ្លៀវធ្វើដំណើរយ៉ាងលំបាកទម្រាំបានទៅដល់គោលដៅ។

ចម្ងាយមិនមែនជាឧបសគ្គរារាំងនាងនោះទេ ដរាបណានាងមានជំនឿ នាងអាចធ្វើឲ្យអ្វីៗគ្រប់យ៉ាងបានល្អថែមទាំងរលូន៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់