• 2022-01-28 08:02:55
  • ព័ត៌មាន

IU, Ryun និង Park នឹងត្រៀមចាប់ដៃគ្នាអង្រួនចិត្ត Fan ក្នុងរឿងថ្មី “Money Game”

  • 2022-01-28 08:02:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ២៨ មករានេះ KST Naver Webtoon បានបង្ហាញពីក្រុមតួសម្តែងសម្រាប់រឿងភាគថ្មី ដែលមានចំណងជើងថា “Money Game”។ ក្នុងនោះគេសង្កេតឃើញលេចវត្តមានសុទ្ធតែកំពូលតារា សម្ដែងរបស់តារាកូរ៉េខាងត្បូង។

សម្រាប់រឿងថ្មីនេះតារាចម្រៀង IU តារាសម្តែង Ryu Joon Yeol និងតារាសម្តែង Park Jung Min និងមានវត្តមានតារាជាច្រើនដួងទៀតនឹងប្រមូលផ្ដុំគ្នា ដើម្បីអង្រួនចិត្តអ្នកគាំទ្រ។ Ryu Joon Yeol និង IUត្រូវបានផលិតជ្រើសយកជាតួឯកតែម្ដងសម្រាប់រឿងនេះ ដោយផ្អែកលើ សមត្ថភាព និងភាពប៉ិនប្រសប់ផ្នែកសម្ដែងរបស់អ្នកទាំងពីរ។

ដោយឡែកសម្រាប់រឿងភាគថ្មីនេះមិនទាន់មានការបញ្ជាក់ពីប្រភេទនៃរឿង ឬអត្ដន័យនៃសាច់រឿងទាំងមូល និងគោលបំណងផ្សេងៗនៅឡើយទេ៕

តារាចម្រៀង IU
តារាសម្ដែង Ryu Joon Yeol
តារាសម្ដែង​ Park Jung Min

ប្រភព៖ Allkpop ប្រែសម្រួល៖ PAV SREY PICH

មតិយោបល់