• 2022-02-15 07:42:00
  • ព័ត៌មាន

ញាក់! IU បង្ហាញខ្លួនលើគ្របមុខទស្សនាវដ្ដីល្បីឈ្មោះ ក្នុងនាមជាទូតសុឆន្ទៈ Gucci

  • 2022-02-15 07:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

IU បង្ហាញភាពបង្ហាញរូបភាពគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតជាមួយ Style ថតរូបរបស់នាងក្នុងផ្សព្វផ្សាយម៉ាកកាបូបដ៏ល្បី 'Love Parade' របស់ Gucci លើទស្សនាវដ្ដី 'Marie Claire'។

តារាចម្រៀង និងជាតារាសម្ដែង IU បានបង្ហាញភាពរសនិយម ស៊ីវីល័យជាមួយម៉ាកយីហោល្បីលើពិភពលោក Gucci នៅលើគ្របទំព័រមុខ 'Marie Claire' ដើម្បីធ្វើការបោះពុម្ពសម្រាប់ខែមីនានេះ។

សកម្មក្នុងនាមជាទូតសុឆន្ទះសកលសម្រាប់ 'Gucci' IU បានបង្ហាញទាក់ទាញឥតខ្ចោះជាមួយសម្រស់ដ៏ស្រស់ស្អាតរបស់នាង សំលៀកបំពាក់ទាន់សម័យ និងមានបន្ថែមជាមួយគ្រឿងតុបតែងលម្អតាមធម្មជាតិជាច្រើន ដែលធ្វើឱ្យរូបភាពរបស់នាងមួយប៉ុសិ៍ៗចេញមកស្អាតត្រជាក់ភ្នែកតែម្ដង។ ជាហេតុធ្វើឱ្យ អ្នកគាំទ្រអត់ទ្រាំស្រលាញ់ និងគាំទ្រស្នាដៃរបស់ IU៕

ប្រភព៖ Allkpop ប្រែសម្រួល៖ PAV SREY PICH

មតិយោបល់