- 2022-02-20 00:50:00
- ព័ត៌មាន
កើតមកចរិតបានមែន តែនៅមានចំណុចសំខាន់អ្វីទៀត ទាក់ចិត្តតារាល្បីចង់ធ្វើការជាមួយ Baekhyun?
- 2022-02-20 00:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កើតមកចរិតបានមែន តែនៅមានចំណុចសំខាន់អ្វីទៀត ទាក់ចិត្តតារាល្បីចង់ធ្វើការជាមួយ Baekhyun?
ចន្លោះមិនឃើញ
Baekhyun (EXO) ត្រូវគេបានស្គាល់ច្បាស់ថាជាតារាប្រុសពហុជំនាញ ដែលមិនដែលញញើតនឹងការងារច្រើនប្រភេទ ជាពិសេសជាតារាដែលមានឱកាសបានរួមការងារជាមួយនឹងតារាផ្សេងទៀតជាច្រើន។
មិនឲ្យខុសរហស្សនាម «King Of Collaboration» ឡើយ ក្រៅពីមានចរិតរួសរាយរាក់ទាក់ និងតែងផ្ដល់ភាពរីករាយជាមួយអ្នកជុំវិញខ្លួន Baekhyun ក៏ជាមនុស្សម្នាក់ដែលស្រួលធ្វើការជាមួយដែរ អ៊ីចឹងចង់ដឹងថាមានហេតុផលសំខាន់អ្វីខ្លះ?
១. មានសមត្ថភាពស្ទើរគ្រប់ជំនាញ
Baekhyun ធ្លាប់បានចេញបទចម្រៀងច្រៀងរួមគ្នាមួយមានចំណងជើងថា "Rain” ជាមួយនឹង Soyou។ ភ្លាមៗក្រោយចេញផ្សាយមិនបានប៉ុន្មានផង បទនេះក៏ស្រាប់តែហក់ឡើងខ្ពស់លើតារាងបទល្បី និងត្រូវបានចាត់ទុកថាជាបទ "ល្អឥតខ្ចោះ" ទៀត។
ជាក់ស្ដែង តារាប្រុសរូបនេះបានក្លាយជាតារារបស់ SM ដែលទទួលជោគជ័យជាច្រើន ពេលរួមការងារជាមួយ Suzy តាមរយៈបទ "Dream”។
២. ទេពកោសល្យឆ្លាតវៃលេចចេញពេលចូលរួមកម្មវិធីទូរទស្សន៍
ក្នុងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ ឈ្មោះ Baekhyun តែងត្រូវបានគេលើកយកមកនិយាយ។ ជាក់ស្ដែង ដូចក្នុងកម្មវិធី “Master Key” របស់ប៉ុស្តិ៍ SBS លោកក៏ត្រូវគេលើកយកមកសរសើរពីភាពឆ្លាតវៃ ទៅរួចគ្រប់លក្ខខណ្ឌដែលកម្មវិធីដាក់ឲ្យ និងការចេះគួរសម ព្រមទាំងគួរឲ្យស្រឡាញ់របស់លោក ដែលមិនអាចបដិសេធបាន។
៣. សម្លេងពីរោះប្លែកតែមួយគ្មានពីរ
Baekhyun មានបែបបទក្នុងការបង្ហើរសំនៀងពិសេសខុសគេ ដែលអាចបត់បែនបញ្ចូលអារម្មណ៍ទៅតាមបទចម្រៀងគ្រប់ទម្រង់ រហូតធ្វើឲ្យអ្នកស្ដាប់រីករាយ រំភើប សោកសៅទៅតាមនោះ ហើយពេលច្រៀងរួមជាមួយតារាចម្រៀងដទៃ Baekhyun ក៏មានអ្វីពិសេសធ្វើឲ្យអ្នកស្ដាប់ពេញចិត្តបំផុត។
៤. មិនខ្លាចនឹងសាកល្បងអ្វីថ្មី
Baekhyun មានជំនាញច្រើនមុខណាស់ ជាឧទាហរណ៍ស្រាប់ ដូចការងារកន្លងមកជាច្រើនឆ្នាំជាមួយ EXO និង EXO-CBX។ ពេលវេលាមិនអាចភ្លេចបាន គឺពេលលោកបង្ហាញខ្លួនក្នុងការសម្ដែងចម្រុះ (មានន័យថាមានទាំងច្រៀង រាំ និងសម្ដែងផ្ទាល់គ្រប់ទម្រង់) ឬ Musical Performanceមានឈ្មោះថា "Singin' In The Rain”។
អ្វីដែលកាន់តែធ្វើឲ្យហ្វេនរំភើបនោះ គឺនៅពេលលោកសម្ដែងរឿងភាគមួយមានចំណងជើងថា "Moon Lover Scarlet Heart Ryeo” កាលពីឆ្នាំ ២០១៦។
៥. ការបង្ហាញទស្សនីយភាព ពេញដោយថាមពលលើឆាកតន្ត្រី
មូលហេតុធំដែល Baekhyn រក្សានាមជាកំពូលតារា K-Pop ល្បីជានិច្ច គឺពេលដែលលោកបញ្ចេញសមត្ថភាពលើឆាក និងចេះលេងជាមួយកាមេរ៉ានេះឯង។ ធ្វើការជាមួយ Baekhyun មានន័យថាជាឱកាសកម្រមួយរបស់តារាល្បីៗ ព្រោះតារាម្នាក់នេះទាំងគួរឲ្យស្រឡាញ់ ចេះជួយដៃគូ លោកក៏មានចំណុចពិសេសដែលកម្រមាននាក់ដឹងដែរ៕