• 2022-02-23 07:44:31
  • ព័ត៌មាន

ខំរៀបត្រីសាច់មួយកំប្លេ ហើយមុនម្ដាយហោះទៅអាមេរិក ខាត់សុឃីម ឆ្លៀតនាំប្អូនៗក្រាបសំពះលាជុំគ្នាទៀត

  • 2022-02-23 07:44:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីយប់ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកម្ដាយរបស់ អ្នកនាង ខាត់ សុឃីម បាន​លាកូនៗធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកហើយ នៅ​វេលាម៉ោង ១១យប់។

ជូនដំណើរម្ដាយនៅពេល​នោះ ឃើញថាកូនចៅទាំងអស់បាន​មកជុំគ្នា សម្ដែង​ក្ដីស្រឡាញ់ចំពោះ​ម្ដាយ ដែល​ត្រូវ​ឆ្លងដែនទៅ​កាន់នាយសមុទ្រតែឯង ហើយជាលើកទី ១ទៀត។ បើ​តាម​បញ្ជាក់ក្នុង Live គឺ​អ្នកស្រី ហ៊ុច (ម្ដាយរបស់ខាត់ សុឃីម) អញ្ជើញទៅលេង កូនស្រី​ទី ៤ ខាត់ ស្រីវង ដែល​បច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី​ និងកូន​ស្រី ២នាក់។ ចំណេក​រយៈពេល​នៃដំណើរទៅបរទេស​ពេល​នេះ គឺ​អាចពី ៤ ទៅ៥ ខែ មិនមែនទៅរស់នៅរហូតឡើយ។

ដោយសារ​នេះ​ជា​ដំណើរឃ្លាតឆ្ងាតពីផ្ទះរយៈពេលយូរ ដូច្នេះកូនចៅក៏បាន​រៀបចំត្រីសាច់ ជា​ច្រើនទៀតផង ជូនអ្នកម្ដាយទៅសហរដ្ឋអាមេរិក។

ស្ថិតក្នុងវីដេអូ Live របស់ អ្នកនាង ខាត់ សួស្ដី (កូនទី៨ របស់គ្រួសារត្រកូលខាត់) បាន​បង្ហាញនូវទិដ្ឋភាពទាំងស្រុង តាំងពីមុនចេញដំណើរ រហូតឡើងដល់កន្លែង Check-In។ ដោយឡែក អ្វី​ដែល​អ្នកទស្សនាទប់ទឹកភ្នែកមិនជាប់ គឺនៅពេល​អ្នកនាង ខាត់ សុឃីម បបួល​ប្អូន ក្រាបសំពះលាម្ដាយដល់បាតជើង ជូនពរម្ដាយសូមឲ្យមាន​សំណាង​ល្អពេល​ធ្វើដំណើរ ដែលជាពេលវេលារំភើប​និងក្ដុកក្ដួលជាខ្លាំង៕

អត្ថបទ៖ យី សុធារី

មតិយោបល់