• 2022-02-27 03:00:00
  • ព័ត៌មាន

សរុបសកម្មភាពមនុស្សធម៌ អ្នកគាំទ្រធ្វើដើម្បីអបអរខួបកំណើត Chanyeol សុទ្ធតែពិសេស

  • 2022-02-27 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈ្មោះ​របស់​ Chanyeol ត្រូវ​បាន​ប្រើ​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ជា​ច្រើន​ អំឡុង​ថ្ងៃ​ខួប​កំណើត​របស់​លោក​ជារៀងរាល់ឆ្នាំ។

​ថ្ងៃ​ទី​ ២៧ ខែ​វិច្ឆិកាដែល​ជា​ថ្ងៃ​ខួប​កំណើត​របស់សមាជិក​ពូកែ​បង្ក​បរិយាកាស​សប្បាយ​រីករាយ​ប្រចាំ​ EXO គឺ​ Chanyeol ក្រុម​អ្នក​គាំទ្រ​បាន​មូល​មតិ​គ្នា​រៀបចំធ្វើ​សកម្មភាព​សប្បុរសធម៌​ជួយ​សង្គម​ជា​ច្រើន​គួរ​ឲ្យសរសើរ។ អំពើ​ល្អ​ និង​សកម្មភាព​ជួយ​សង្គម​កើត​ចេញ​ពី​ចិត្ត​ក្រុម​អ្នក​គាំទ្រ​ទាំង​អស់​ ដែល​បាន​ធ្វើ​អបអរ​ថ្ងៃ​ខួបកំណើត​របស់ Chanyeol កន្លងមកនេះមាន៖

១. ការ​សាងសង់​ផ្ទះ​មួយ​ខ្នង​ ដោយ​ប្រើ​ឈ្មោះ​ Chanyeol ជូន​ដល់​ក្រុម​គ្រួសារ​ក្រីក្រ​មួយ​គ្រួសារ​ ដែលឪពុកម្ដាយ​ពិការជើង​ដោយសារ​ផ្ទុះ​មីន ក្នុង​ខេត្ត​សៀមរាប នៃប្រទេសកម្ពុជា។

ពីមុន
បច្ចុប្បន្ន

២. ការ​ឧបត្ថម្ភសក់​ ទៅ​ឲ្យ​ "សមាគមកូរ៉េជួយ​កុមារ​ដែល​មាន​ជំងឺ​មហារីកឈាម​និង​ជម្ងឺមហារីក” ដោយ​ប្រើឈ្មោះ​ Chanyeol។

៣. អ្នក​គាំទ្រ​របស់​ EXO ជនជាតិ​មីយ៉ាន់ម៉ា បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា ផ្ដល់ជូន​នូវ​អាហារពេល​ថ្ងៃ និង​ អាហារូបត្ថម្ភ​ផ្សេង​ទៀត​ដល់​ក្មេងៗ។

៤. ការ​បរិច្ចាគ​ថវិកា​ ២លានរូព្យ៉ា (ប្រហែល​ ១៣៩ដុល្លារអាមេរិក) ទៅឲ្យ​អង្គការ UNICEF ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី ក្រោម​ឈ្មោះ​ Chanyeol។

៥. ចែក​សម្ភារៈ​ចាំបាច់​សម្រាប់​រដូវរងា ដូចជា ខោអាវ​ក្នុង​ដែល​ផ្ដល់​កម្ដៅ និង​ប្រដាប់​រុំ​ក្បាលជង្គង់​ដល់​ទុរគតជន​ចាស់ជរា​ចំនួន​ ៣០០នាក់។

៦. បរិច្ចាគ​ថវិកា ១២៧ដុល្លារ ទៅ​កាន់ មូលនិធី​សត្វព្រៃ "World Wildlife Fund” ក្រោម​ឈ្មោះ​ Chanyeol ក្នុង​បំណង​ជួយ​សង្គ្រោះ​សត្វ​ព្រៃ​ចៀសវាង​​ផុត​ពូជ​ ព្រម​ទាំង​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​គំរាម​កំហែង​ផ្សេងៗ​ដល់​ធម្មជាតិ និង​មនុស្ស៕

មតិយោបល់