• 2022-02-28 08:47:00
  • ព័ត៌មាន

ស្របពេលរុស្សី កំពុងលុកលុយ អ៊ុយក្រែន ចម្រៀងមួយបទនេះស្រាប់តែ ផ្ទុះល្បីពេញ TikTok

  • 2022-02-28 08:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលជាមួយគ្នានេះ សន្ធឹកសង្គ្រាមរវាងប្រទេស​រុស្ស៊ី និងអ៊ុយក្រែនកំពុងតែក្ដៅ និងគួរជាទីបារម្ភបំផុត។

បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា​ «Даниэла Устинова» ច្រៀងដោយ​ នារីជនជាតិរុស្ស៊ីម្នាក់ បន្ថែម​ដោយ​ការ Remix របស់ Yako Beatz ហើយវីដេអូបទ​នេះ​ត្រូវ​បាន​បង្ហោះ​លើ​ YouTube Channel Yako Beatz Music

តាមពិតបទ​នេះ​បាន​បង្ហោះ​តាំងពី ៧ខែមុន ពោលគឺតាំង​ពី​ខែកក្កដា ឆ្នាំ២០២១ ប៉ុន្តែស្របពេល​ដែល​ប្រទេស​អ៊ុយក្រែន កំពុង​ត្រូវ​បានរុស្ស៊ីញាំញីពេញទំហឹង​បែប​នេះ បទ​នេះ​ដែរក៏ស្រាប់តែ​ផ្ទុះ​ការគាំទ្រឡើងវិញ ពិសេសក្នុង​ពិភព TikTok។

មូលហេតុនៅពីក្រោយភាពល្បីល្បាញគឺដោយសារតែអន្ថន័យនេះ​នៃបទនេះ ដែល​បង្ហាញពីការតស៊ូ របស់មនុស្សគ្រប់គ្នា ដែលតស៊ូពុះពារមិនខ្លាចអ្វី​ទាំងអស់ ហើយមិនចាំតែដេកបន់ព្រះសំពះទេវតាទេ។

ឃ្លាផ្សេងទៀត បានសង្កត់ន័យថា កូនៗត្រូវ​កំព្រាឪពុក (ត្រង់ចំណុចនេះ​គ្រប់គ្នា​ប្រាកដជា​យល់ច្បាស់ហើយ ព្រោះពេល​ប្រទេសណាមួយមានសង្គ្រាម គឺមាន​តែការព្រាត់ប្រាសប៉ុណ្ណោះ)៕

មតិយោបល់