• 2022-03-02 07:46:01
  • ជីវិតតារា

ទឹកចិត្តល្អ! ឃើញស្រ្តីអ៊ុយក្រែនពលីជីវិតដើម្បីជាតិ បវរកញ្ញា លីវជីលី ក៏ធ្វើបានដែរដើម្បីប្រទេសបើមានថ្ងៃនោះ

  • 2022-03-02 07:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា Miss Grand International កញ្ញា លីវ ជីលី ធ្វើឲ្យអ្នកគាំទ្រពេញចិត្តគ្រប់គ្នានូវសម្តីដ៏មុតស្រួចដើម្បីជាតិដែលនាងបាននិយាយបន្ទាប់ពីឃើញស្ត្រីអ៊ុយក្រែនពលីជីវិតងើបឡើងតស៊ូដើម្បីជាតិ។

ក្រោយឃើញស្រ្តីអ៊ុយក្រែនហ៊ានពលីជីវិតងើបឡើងតស៊ូដើម្បីជាតិ ស្រាប់តែបវរកញ្ញា MGI លីវ ជីលី បានសរសេរសំណេរមួយនៅលើគណនីហ្វេសប៊ុក ដោយបង្ហាញពីការតស៊ូលះបង់ដើម្បីជាតិមាតុភូមិ ប្រសិនបើមានករណីដូចអ៊ុយក្រែននាពេលនេះ។ក្នុងនោះនាងបានបញ្ជាក់ថា«រុស្សីចាប់ផ្តើមធ្វើបាបអ៊ុយក្រែនទៀតហើយ ពេលនេះស្រ្តីរបស់អ៊ុយក្រែនជាច្រើនបានស្ម័ក្រចិត្តពលីជីវិតដើម្បីប្រទេស ប្រសិនបើជានាងវិញ នាងក៏សុខចិត្តធ្វើដើម្បីប្រទេសជាតិដូចគ្នាដែរ»

មិនត្រឹមតែប៉ុណ្ណោះទេ នាងថែមទាំងចោទជាសំនួរទៅកាន់អ្នកគាំទ្ររបស់នាងទៀតផងដោយសួរថា «ចុះសម្រាប់អ្នកអានវិញហ៊ានពលីជីវិតដើម្បីប្រទេសជាតិដូចអ៊ុយក្រែនដែរទេ?»

គ្រាន់តែនាងសរសេរបែបនេះភ្លាមស្រាប់តែគ្រប់គ្នាជាពិសេសស្រ្តីៗបាននាំគ្នាចូលខមមិនព្រោងព្រាតគាំទ្រសម្តីរបស់នាង ដោយក្នុងនោះអ្នកខ្លះនិយាយថា ព្រមដើម្បីប្រទេសជាតិរបស់ខ្ញុំ ចំណែកអ្នកខ្លះទៀតថា ប្រសិនបើខ្ញុំស្ថិតនៅស្ថានភាពបែបនេះខ្ញុំក៏សុខចិត្តលះបង់ដែរ

អត្ថបទ៖ Tep Sovannmoly

មតិយោបល់