• 2022-03-04 07:49:02
  • ព័ត៌មាន

ប្រហែសពេក! ពូខេន បង្ខំចិត្ដលើកដៃសំពះគេ ដើម្បីដោះស្រាយរឿងចាក់សាំងឡាន

  • 2022-03-04 07:49:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង កែន វាសនា ហៅពូខេន បានទម្លាយរឿងហួសចិត្ដមួយរបស់ខ្លួនកាលពីយប់មិញ ក្រោយពីលោកបើកឡានចូលចាក់សាំងទាំងដែលខ្លួនគ្មានលុយមួយរៀលក្នុងហោប៉ៅ ដោយពឹងលើកាតធនាគារដែលអាចទូទាត់តាមបច្ចេកវិទ្យាទំនើបបាន។

ប៉ុន្ដែក្រោយចាក់សាំងក្នុងតម្លៃ២០ដុល្លារ រួច ពូខេន បែរជាជួបរឿងហួសចិត្ដ ដោយលោកមិនគិតដល់ថាស្ថានីយ៍ចាក់សាំងទំនើបមួយនៅកណ្ដាលរាជធានីភ្នំពេញ ពុំមានម៉ាស៊ីនឆូតកាត ឬទូទាត់ប្រាក់ថ្លៃសាំងដោយម៉ាស៊ីននោះទេ។ មិនដឹងរកនឹកដោះស្រាយអ្វីឃើញ ខណៈលុយសុទ្ធពុំមាននៅក្នុងហោប៉ៅ ហើយមិនស្គាលនណាម្នាក់នៅក្បែរនោះទៀត លោកក៏ដាច់ចិត្ដទៅសុំគេបាញ់លុយពីកុងABA ខ្លួន ទៅគេដើម្បីបានលុយសុទ្ធ២០ដុល្លារ។

លោកបញ្ជាក់ថា រូបលោកបានចូលចាក់សាំងដោយពឹងលុយនៅក្នុងកុងABA ហើយពុំមានលុយសុទ្ធនៅក្នុងហោប៉ៅនោះទេ។ ពេលចូលដល់ស្ថានីយ៍តូតាល់ និងប្រាប់ឲ្យគេចាក់សាំងរួច ក៏ទើបសុំឲ្យអ្នកចាក់នោះយកម៉ាស៊ីនមកដើម្បីទូទាត់ថ្លៃដោយដោយប្រើកាតABA របស់លោក ប៉ុន្ដែស្រាប់តែគេថាអត់មានប្រើម៉ាស៊ីទូទាត់ទេ គឺត្រូវទូទាត់លុយសុទ្ធ។

លោកត្រូវបង្ខំចិត្ដទៅលើកដៃសំពះសួរគេ ហើយពឹងគេក្បែរនោះ ដើម្បីសុំបាញ់លុយចូលកុងរបស់គេចំនួន២០ដុល្លារ ដើម្បីយកឲ្យថ្លៃសាំងគេ។ លោកថា នេះជាបញ្ហាលោកមិនធ្លាប់ជួបនោះទេ៕

ជិន សុភ័ក្ដ្រ

មតិយោបល់