• 2022-03-17 07:10:21
  • ព័ត៌មាន

មិនធម្មតាទេ តារាសម្ដែង ស៊ីនឌី ក្ដាប់ជំនួញកាន់តែច្រើនឡើងៗ ជិត ១០តែម្នាក់ឯងទៅហើយ!

  • 2022-03-17 07:10:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស៊ីនឌី ដែលស្ងាត់ពីការងារសិល្បៈមួយរយៈ បានទៅសម្ងំបើក ហាងសាឡន បានជាច្រើនសាខានោះ ឥឡូវនេះឈានមួយជំហ៊ានទៀតតាមរយៈការបើកហាងកែសម្ផស្ស មួយទៀតដែលមានទីតាំងនៅក្បែរស្ដុបស្ពានអាកាសអាស៊ីអាគ្នេហ៍ទៅផ្សារដីហុយ។

អាជីវកម្មថ្មីនេះ តារាប្រុសទើបបានបើកដំណើរការប្រមានជាង៥ខែនេះប៉ុណ្ណោះ ជាមួយនឹងការលាក់ខ្ទង់ចំណាយជិតឈឹង។ អ្នកជំនាញធ្វើសក់រូបនេះ បានឲ្យដឹងថាមូលហេតុដែលលោកសម្រេចចិត្តបើកអាជីវកម្មថ្មីនេះ គឺដោយសារតែការស្រលាញ់ចូលចិត្តកែសម្ផស្ស ដែលជាបេះដូងរបស់លោកតែម្ដង។

អីចឹងហើយ លោកថា ចាប់ពីពេលនេះតទៅមិត្តសិល្បៈ ឬអតិថិជនណាដែលចង់ស្អាត ពីសក់ដល់ចុងជើង លោកអាចផ្ដល់ជូនបានទាំងអស់តែម្ដង ដោយ មិនចាំបាច់ទៅធ្វើនៅក្រៅស្រុកដូចមុននោះទេនាំតែខាតពេលវេលានិងចំណាយថវិការច្រើននោះទេ។ លោក ស៊ីនឌី បានឲ្យដឹងថាតាំងពីបើក សាកល្បងរហូតមកពេលនេះគ្លីនិករបស់លោកមានអតិថិជនច្រើនគូសម។

នេះជាហាងទី៦ហើយក្នុងចំណោមអាជីវកម្មរបស់ ស៊ីនឌី ដែលផ្ដោតលើសម្រស់ដងខ្លួនចំនួន៣ ហាងនេះមានយីហោ Clara Clinic។ គិតត្រឹមបច្ចុប្បន្នលោកមានហាងសាឡន និងហាង ស៊ីនឌី សម្អាងការ និងគ្លីនិកទើបបើកដំណើរការ៥ខែមុននេះទេ។

តារាប្រុសបញ្ជាក់ថា លោកមានផែនការពង្រីកបន្ថែមទៀតលើអ្វីដែលមានស្រាប់ ប៉ុន្តែអ្វីត្រូវផ្ទៀងផ្ទាត់ជាមួយពេលវេលា និងធនធានដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់