• 2022-03-18 02:07:06
  • ព័ត៌មាន

LISA ក្លាយជាទូតសុឆ្ទនៈ​ របស់ក្រុមហ៊ុនស្រាវីស្គី CHIVAS

  • 2022-03-18 02:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង LISA ដឹកនាំយុទ្ធនាការផ្សព្វផ្សាយ “I Rise, We Rise” ថ្មីរបស់ស្រាវីស្គី Chivas នៅទ្វីបអាស៊ី ដើម្បីអបអរសាទរភាពជោគជ័យផ្ទាល់ខ្លួន និងការលើកទឹកចិត្តដល់អ្នកគាំទ្ររបស់ខ្លួន។

កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២ ស្រាវីស្គី Chivas បានប្រកាសចាប់ដៃគូរជាមួយកញ្ញា LISA ដែលជាកំពូលតារាចម្រៀង K-Pop ដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ជាទូតសុឆ្ទនៈថ្មីរបស់ខ្លួន និងជាស្ត្រីដំបូងគេដែលតំណាងឲ្យម៉ាកយីហោស្រាវីស្គី Chivas នៅក្នុងទ្វីបអាស៊ី។

ដោយបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបំផុសគំនិតសម្រាប់អ្នកគាំទ្ររបស់ស្រាវីស្គី Chivas ជំនាន់ក្រោយមកពីជុំវិញពិភពលោកតាមរយៈយុទ្ធនាការផ្សព្វផ្សាយ “I Rise, We Rise” ថ្មីរបស់ខ្លួន Chivas បានសហការជាមួយតារាចម្រៀងដ៏ល្បីល្បាញ និងជាអ្នកផ្តួចផ្តើម ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់ អ្នកជំនាន់ក្រោយ ដែលកំពុងប្រឹងប្រែងតស៊ូត្រួសត្រាយផ្លូវឆ្ពោះទៅរកភាពជោគជ័យរបស់ពួកគេ។

ជាក់ស្តែង ភាពជោគជ័យរបស់កញ្ញា LISA ទាំងសមិទ្ធិផល និងស្ទីលរបស់នាង តាមរយៈតន្ត្រី បានធ្វើឲ្យនាងកាន់តែរឹងមាំក្នុងនាមជាអ្នកដឹកនាំពោពេញដោយទំនុកចិត្តលើខ្លួនឯង លើកទឹកចិត្ត និងបំបែកគំនាបរនាំងវប្បធម៌ទៅលើស្រ្តី។

LISA បានចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង ដែលបានចាកចេញពីប្រទេសថៃ ដើម្បីបន្តរកក្តីសុបិនរបស់នាង ហើយបានក្លាយទៅជាសមាជិកនៃក្រុមតន្រ្តីដ៏ធំបំផុតរបស់ពិភពលោកដោយបំបែកកំណត់ត្រាអន្តរជាតិក្នុងអាជីពការងាររបស់នាង ដោយបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជាចិត្ត គឺជាភាពជោគជ័យរបស់នាងនៅពេលបច្ចុប្បន្ននេះ។ កញ្ញា LISA បន្តត្រួសត្រាយផ្លូវផ្ទាល់ខ្លួនផង នឹងជួយបំផុសគំនិតអ្នកជុំវិញខ្លួន ហើយដើរតួជាបុគ្គលគំរូដើម្បីលើកទឹកចិត្តមនុស្សជាច្រើននៅទូទាំងពិភពលោក។ រឿងរ៉ាវរបស់កញ្ញា LISA គឺលាយបញ្ចូលគ្នារវាងភាពជោគជ័យ និងការខិតខំប្រឹងប្រែង ប្រៀបដូចទៅនឹងអត្តសញ្ញាណរបស់ស្រាវីស្គី Chivas ដូច្នោះដែរ ដែលនឹងបង្ហាញទៅអ្នកគាំទ្រជំនាន់ក្រោយរបស់ស្រាស្កុតវីស្គីនៅទ្វីបអាស៊ី។

កញ្ញា LISA បានលើកឡើងថា៖ «បន្ទាប់ពីបានធ្វើដំណើរដោយខ្លួនឯងលើផ្លូវដ៏វែងឆ្ងាយជាមួយនឹងការខិតខំប្រឹងប្រែង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នាងខ្ញុំចង់ជំរុញនិងលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាឱ្យលើកកម្ពស់ខ្លួនឯង។ ខ្ញុំមិនបានគិតច្រើនទេ ក្នុងការចាប់ដៃគូជាមួយស្រាវីស្គី Chivas ពីព្រោះគុណតម្លៃនិងចក្ចុវិស័យរបស់ស្រាវីស្គី Chivas គឺដូចគ្នាទៅនឹងគោលជំហររបស់ខ្ញុំផ្ទាល់ ជាពិសេសខ្ញុំជាអ្នកគាំទ្រស្រាវីស្គីនេះស្រាប់»។

ការសហការនេះចាប់ផ្តើមជាមួយនឹងវីដេអូពាណិជ្ជកម្មតាមទូរទស្សន៍មួយដែលមានចំណងជើងថា "Chivas Regal x LISA: I Rise, We Rise" ដែលថតនៅ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ហើយការផ្សាយពាណិជ្ជកម្មដែលបញ្ចូលសម្លេងដោយកញ្ញា LISA ផ្ទាល់តែម្តង ដោយផ្តើមចេញពីការស្វែងរកពីដំណើរជីវិតឥតឈប់ឈរផ្ទាល់ខ្លួនរបស់នាង ដើម្បីសម្រេចក្តីសុបិន ជាមួយសំឡេងដ៏ទាក់ទាញ។ វីដេអូពាណិជ្ជកម្មនេះដឹកនាំថតដោយលោក Liukh មានបង្ហាញ រូបភាពដ៏ទាក់ទាញរបស់ LISA ក្រេបស្រា Chivas Highball និងលើកទឹកចិត្តឲ្យអ្នកទស្សនិកជនឲ្យបង្កើតភាពជោគជ័យទៅតាមទេពកោសល្យផ្ទាល់ខ្លួនរបស់ពួកគេ។ ហើយទាំងនេះគ្រាន់តែជាការចាប់ផ្តើមនៃការសហការរវាងកញ្ញា LISA និង Chivas។ ជាងនេះទៅទៀតនឹងមានព្រឹត្តិការណ៍ផ្សាយបន្តផ្ទាល់ សកម្មភាពការងារផ្ទាល់ និងការងារផ្តាច់មុខជាច្រើនដែលនឹងធ្វើឡើងឆាប់ៗក្នុងឆ្នាំនេះ។

លោកនាយកផ្នែកទីផ្សារសកល របស់ស្រាវិស្គី Chivas គឺលោក Nick Blacknell បានមានប្រសាសន៍ថា៖ «នៅពេលដែលយើងឈានចូលយុគសម័យថ្មីនេះសម្រាប់ស្រាវីស្គី Chivas វាមានសារៈសំខាន់ណាស់ដែលយើងត្រូវសហការជាមួយអ្នកដែលមានគុណតម្លៃដូចទៅនឹងអត្តសញ្ញាណយើង។ កញ្ញា LISA គឺជាតារាលំដាប់ពិភពលោក ហើយសំខាន់ជាងនេះទៅទៀតគឺគាត់ជាបុគ្គលគំរូសម្រាប់អ្នកជំនាន់ក្រោយ ជាពិសេសនាងនឹងក្លាយជាអ្នកនាំពាក្យដ៏ល្អឥតខ្ចោះសម្រាប់យុទ្ធនាការផ្សព្វផ្សាយ “I Rise We Rise” របស់យើង។កញ្ញា LISA បានបង្ហាញពីក្តីស្រលាញ់មួយចំនួនចំពោះដូចជា តន្ត្រី និងការបង្ហាញម៉ូដជាដើម ដូច្នេះការចាប់ដៃគូជាមួយគ្នានេះគឺស្របទៅនឹងចក្ចុវិស័យដែលយើងជំរុញនិងលើកកម្ពស់ ស្រាChivas សម្រាប់អ្នកជំនាន់ក្រោយនៅទ្វីបអាស៊ី»។

យុទ្ធនាការផ្សព្វផ្សាយស្រាវិស្គី Chivas Regal x LISA នឹងត្រូវបង្ហាញនៅទូទាំងតំបន់អាស៊ី តាមរយៈផ្ទាំងផ្សាយពាណិជ្ជកម្ម ទូរទស្សន៍ បណ្តាញសង្គម និងតាមរយៈការផ្សព្វផ្សាយព័ត៍មាននានា។ ដើម្បីស្វែងយល់បន្ថែមអំពីការចាប់ដៃគូជាមួយកញ្ញា LISA ហើយដើម្បីទទួលបានព៍ត័មាននានា សូមចូលទៅកាន់ Chivas.com ឬតាមដានពួកយើងនៅលើ Instagram @ChivasRegal៕

ជិន សុភ័ក្ដ្រ

មតិយោបល់