- 2022-03-21 05:10:12
- ព័ត៌មាន
Jay Park ចាប់ផ្ដើមនិយាយដើម IU នូវរឿងរ៉ាវពីក្រោយបទថ្មី “GANADARA”
- 2022-03-21 05:10:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jay Park ចាប់ផ្ដើមនិយាយដើម IU នូវរឿងរ៉ាវពីក្រោយបទថ្មី “GANADARA”
ចន្លោះមិនឃើញ
កាលពីថ្ងៃ១៩ ខែមីនា ឆ្នាំ២០២២ ពេលបង្ហាញមុខក្នុងកម្មវិធី The Manager របស់ MBC តារាចម្រៀង Jay Park បានលើកយករឿងរ៉ាវមួយចំនួនមកបង្ហើបឲ្យគ្រប់គ្នាបានដឹង ពិសេសទាក់ទងនឹងបទថ្មីរបស់ខ្លួនជាមួយនឹង IU។
Jay Park បាននិយាយថា៖ «ខ្ញុំពិតជារំភើបចិត្តណាស់ដែល IU យល់ព្រមធ្វើជាតារាច្រៀង Feature។ បទនេះពិតជាបទ Sweet មែន»។
តារារូបនេះនៅបានបន្តទៀតថា៖ «បន្ទាប់ពីស្ដាប់បទ “All I Wanna Do” រួច IU ក៏បានទាក់ទងមកខ្ញុំ ហើយនិយាយថា “ខ្ញុំពិតជារីករាយណាស់ពេលស្ដាប់បទរបស់អ្នក ចាំថ្ងៃណាមួយយើងធ្វើការជាមួយគ្នា”។ ដំបូងខ្ញុំគិតថា នាងគ្រាន់តែសម្ដែងការគួរសមទេ ប៉ុន្តែខ្ញុំបានឮពាក្យហ្នឹងហើយ ខ្ញុំក៏ភ្ញាក់ហ្មង របៀបដូចថា "មែនក៏អី?” ហើយខ្ញុំក៏ចាបផ្ដើមប្រញាប់ចាត់ចែងភ្លាមៗតែម្ដង»។
មិនទាន់អស់ទេ Jay Park ក៏បានសម្រិតសម្រាំងស្នាដៃថ្មីនេះ ហើយស្នើរទៅនាង ដោយមិនគិតច្រើន។ IU ពិតជាបានបង្ហាញពីចេតនាក្នុងការរួមការងារជាមួយ **Jay Park **មុន ស្របពេលតារាប្រុសរូបនេះក៏ចាប់អារម្មណ៍នឹងបំណងសហការជាមួយគ្នា ដូច្នេះក៏សម្រេចបង្កើតបទថ្មីរួមគ្នាតែម្ដង នោះគឺ "GANADARA”៕