• 2022-04-01 08:23:42
  • ព័ត៌មាន

មួយជាតិការម្ដង Son Yejin ពួយគ្រងរ៉ូបកូនក្រមុំ សុទ្ធតែ Brand ល្បី ឯតម្លៃខ្ពស់កប់មេឃ

  • 2022-04-01 08:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មហាជនទូទាំងពិភពលោកបាន​សម្ដែង​ការសាទរ​នឹង​មង្គលការរបស់ Hyun Bin និង Son Yejin។ ពិភពអ៊ីនធើណិតស្ទើរតែគាំងទៅហើយ ពេល​គូស្វាមីភរិយាមួយគូ​នេះ​ប្រកាសរៀបការជាមួយគ្នាកាល​ពីដើមឆ្នាំ ហើយទីបំផុតពេល​វេលាដែលពួកគេរង់ចាំ​ក៏បាន​ប្រព្រឹត្តិទៅយ៉ាងរលូន។

គូស្នេហ៍កំពូលតារា​កូរ៉េនេះ​ បាន​រៀបចំ​ពិធីមង្គលជ័យ​បែប​លក្ខណៈ​ឯកជន ដោយមាន​ការចូលរួមពីសំណាក់​សាច់ញាតិគ្រួសារ និងមិត្តភ័ក្តិជាច្រើន​ក្នុងនោះ​ភាគច្រើនជាតារាៗរួមអាជីព។

ងាកមកដឹងព័ត៌មាន​លម្អិតមួយចំនួនពីពិធីវិញ ក្រោយក្រុមហ៊ុន VAST Entertainment បង្ហាញរូបភាពរៀបការរបស់ Son Ye Jin និង Hyun Bin ក៏មានអ្នកចាប់អារម្មណ៍ខ្លាំង​ដែរទៅលើឈុតកូនក្រមុំ។

រ៉ូនកូនក្រមុំរបស់ Yejin គឺជារ៉ូបរបស់ Brand Vera Wang សម្រាប់ Spring 2020 Bridal Collection​។ ការរចនាដើម គឺ​មាន​ផ្កានៅពីលើស្មា ប៉ុន្តែ Yejin បាន​ដក​ចចេញ​ តែ​នៅតែរក្សា​ភាព​ស្រស់ស្អាតដដែល។ ផ្អែក​តាម​ប្រភព រ៉ូបនេះ​លក់រាយក្នុងតម្លៃ ខ្ទង់ ៩៨០០ដុល្លារ

ចំណែករ៉ូបមួយទៀតវិញ ក៏ចេញពី Brand ល្បីដែរគឺ Elie Saab ចេញពី Bridal Spring/ Summer 2022 Collection ស្របពេល​តម្លៃវិញមិនទាន់មានការបញ្ជាក់នៅឡើយ ដោយសារម៉ូដនេះ​ថ្មីពេក ប៉ុន្តែបើតាមអ្នករចនាក្នុងវិស័យ ប៉ាន់ស្មានថា​ ហោចណាស់ក៏ក្នុង​តម្លៃ ៨០លានវ៉ុន (ខ្ទង់ ៦៦ ០០០ដុល្លារ) ដែរ។

ចូលដល់រ៉ូបមួយទៀត ស្ថិតក្នុងពិធីសំខាន់ដូចគ្នា ពេល​បំពាក់ចិញ្ចៀន នាង​បាន​គ្រងឈុត Spring/Summer 2022 collection ពី Mira Zwillinger Brunella Wedding Dress ឯតម្លៃវិញគឺខ្ទង់ ១១ ០០០ដុល្លារ

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់