• 2022-04-10 08:44:11
  • ព័ត៌មាន

អស់ពី «បាត់គោចួបស្នេហ៍» ឥឡូវ ពេជ្ជរិទ្ធ មកវិញហើយ តែមក «រាំទាំងទឹកភ្នែក»

  • 2022-04-10 08:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​របស់​កំលោះអាយុក្មេង សំឡេង​ចាស់ ម៉ម ពេជ្ជរិទ្ធ បាន​ចេញផ្សាយជា​ផ្លូវការហើយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ មានចំណងជើងថា «រាំទាំងទឹកភ្នែក»

បទ​ថ្មី​នេះ គឺ​ជា​ស្នាដៃនិពន្ធបទ​ភ្លេងផ្ទាល់របស់ ម៉ម ពេជ្ជរិទ្ធ និងនិពន្ធទំនុកច្រៀងដោយម្ចាស់បទ ជាមួយនឹង​លោក កៅ សេដា

វាជាកាដូពី ពេជ្ជរិទ្ធ ជូនដល់អ្នកគាំទ្រ​ទាំងអស់ សម្រាប់ស្ដាប់ និងរាំលេងកម្សាន្តថ្ងៃបុណ្យចូលឆ្នាំថ្មី។ បទ​ចម្រៀងចង្វាក់រាំវង់នេះ ត្បិតបង្កបប់អត្ថន័យស្នេហាខកចិត្ត ប៉ុន្តែចង្វាក់ពិតជារន្ថើន ប្រគំពីឧបករណ៍ភ្លេងសម័យ លាន់រណ្ដំជាមួយនឹង​ឧបករណ៍បុរាណ ធ្វើឲ្យអ្នកដែលបាន​ស្ដាប់ម្ដងហើយ ចង់ស្ដាប់ម្ដងទៀត៕

ទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖

អត្ថបទ៖ ធារី

មតិយោបល់