• 2022-04-20 02:47:21
  • ចម្រៀង

ច្រៀងបទខ្មែរមិនសូវច្បាស់ តែក្បាច់រាំ និងការស្លៀកពាក់បែបខ្មែរវិញ កូនខ្មែរខ្លះសុំខ្មាស

  • 2022-04-20 02:47:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនបរទេសមួយក្រុម បានលើកយកបទ “សារវ៉ាន់ឆ្នាំថ្មី” និងបទ“ចង្កេះរាងរាវ” មកច្រៀងឡើងវិញ ដើម្បីបង្ហាញក្បាច់រាំ និងការស្លៀកពាក់បែបខ្មែរ។ ចង្វាក់រាំវង់ និងសារវ៉ាន់នេះហើយដែលសកមត្ថភាពរាំ និងរបៀបរៀបចំខ្លួនរបស់ពួកគេក្នុងនាមមនុស្សជាតិស្រឡាញ់មរតក វប្បធម៌ ប្រពៃណីខ្មែរ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Tony Keo Page2 បានបង្ហោះវីដេអូនេះ ដោយនិយាយថា៖ “បរទេសស្រឡាញ់វប្បធម៌ខ្មែរណាស់ សូមជួយគាំទ្រពួកនាងផង”។ ទន្ទឹមគ្នានេះក៏មានអ្នកកោតសរសើរនូវទឹកចិត្ដស្រឡាញ់មរតចម្រៀង និងវប្បធម៌ខ្មែរពីសំណាក់ជនបរទេសទាំងនេះ។

អ្នកដែលបានចូលទស្សនា និងស្ដាប់ចម្រៀងទាំងពីរបទដែលបកស្រាយដោយជនបរទេសនេះ គឺសុទ្ធតែបង្ហាញការគាំទ្រ ហើយអ្នកខ្លះនិយាយថា៖ “ទោះបីជាពួកគាត់ច្រៀងមិនសូវច្បាស់ ប៉ុន្ដែអក្ខរាវិរុទ្ធរបស់គាត់ ច្បាស់ជាងខ្មែរទៅទៀត គាំទ្រ១០០%”។

សូមទស្សនា និងស្ដាប់ការបកស្រាយចម្រៀងទាំងពីរបទដូចតទៅ៖

ជិន សុភ័ក្ដ្រ

មតិយោបល់