• 2022-04-20 07:47:42
  • ព័ត៌មាន

ម្ចាស់ថ្លៃអើយ! គ្រាន់តែ Concert របស់ BTS អាចរកលុយស្ទួយកូរ៉េខាងត្បូងជិត១ពាន់លានដុល្លារ

  • 2022-04-20 07:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពីប្រទេសកូរ៉េបើកដំណើរការឡើងវិញ ក្រោយ​មាន​ការ​ផ្ទុះ​មេរោគកូវីដ១៩ ជាង ២ឆ្នាំ មាន​ការប៉ាន់ស្មានថាការ​ត្រឡប់​មក​វិញ​នៃការ​ប្រគំតន្ត្រី BTS និង​វិស័យទេសចរណ៍ អាច​រក​ចំណូល​ឲ្យសេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូង ១ទ្រីលានវ៉ុន (ខ្ទង់ ៨០៩លានដុល្លារ)

វិទ្យាស្ថាន​វប្បធម៌ និង​ទេសចរណ៍​កូរ៉េ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ ដែល​រៀបរាប់​លម្អិត​ពី​ការ​ជំរុញ​វិស័យ​សេដ្ឋកិច្ច ចេញពី​ការប្រគំ​តន្ត្រីរបស់ BTS ដែលរំពឹងថាអាចនឹង​រកបាន​ មកឲ្យ​ប្រទេស​ក្នុង​អំឡុង​ក្រោយសម័យកូវីដ។ របាយការណ៍​នេះ​បាន​ប៉ាន់​ប្រមាណ​ឥទ្ធិពល​សេដ្ឋកិច្ច​សរុបនៃការប្រគំតន្ត្រី BTS គិត​ចាប់ពី​ការ លក់​សំបុត្រ Concert ការលក់ទំនិញផ្សេងៗ ថ្លៃសំបុត្រយន្តហោះ និង ការដឹកជញ្ជូន ព្រមទាំង​ការចំណាយលើ ការធ្វើដំណើរសម្រាប់អ្នកទេសចរ ដែលជ្រើសរើសទៅលេងកូរ៉េខាងត្បូង ដើម្បីចូលរួមការប្រគុំតន្ត្រី BTS

វិទ្យាស្ថានដដែល បានសន្មត់ថា ការប្រគុំតន្ត្រី BTS នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ នៅកន្លែងដែលអាចផ្ទុកអ្នកទស្សនាបានយ៉ាងតិច ៦៥ ០០០ នាក់ ដូចជាកីឡដ្ឋានអូឡាំពិកទីក្រុងសេអ៊ូល ឬកីឡដ្ឋាន Seoul World Cup ។ ប្រសិនបើអ្នកចូលរួមការប្រគំតន្ត្រីត្រឹមតែ ២០ភាគរយ គឺជាភ្ញៀវបរទេស ផលប៉ះពាល់សេដ្ឋកិច្ចនឹងរកបាន ៦២០ពាន់លានវ៉ុន (ប្រហែល ៥០០ លានដុល្លារ) ឲ្យសេដ្ឋកិច្ចរបស់ប្រទេស។

ប៉ុន្តែប្រសិនបើអ្នកទស្សនា ៣៥ភាគរយ គឺជាភ្ញៀវបរទេស ចំនួននោះនឹងកើនឡើងដល់ ៩២០ពាន់លានវ៉ុន (ប្រហែល ៧៤២ លានដុល្លារអាមេរិក) ហើយប្រសិនបើភាគរយជនបរទេសឈានដល់ ៥០ភាគរយ នោះចំនួនត្រូវតែកើនដល់ ១,២២ទ្រីលានវ៉ុន (ប្រហែល ៩៨៤ លានដុល្លារ) នឹងត្រូវហូរចូលទៅក្នុងវិស័យសេដ្ឋកិច្ច។ លើសពីនេះ ការដាក់ឲ្យដំណើរការឡើងវិញនូវការប្រគំតន្ត្រីរបស់ BTS នឹងបង្កើតការងារប្រមាណ ១០ ៨០០ សម្រាប់មនុស្សម្នាក់ៗ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់