• 2022-04-26 04:20:16
  • ព័ត៌មាន

ទេព បូព្រឹក្ស រំភើបខ្លាំង ក្រោយឃើញអ្នកគាំទ្រនៅបារាំងភ្លូកទឹកភ្លូកដី ស្ទើរនិយាយមិនចេញ

  • 2022-04-26 04:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនថាតែនៅខ្មែរទេ សូម្បីតែទៅដល់ប្រទេសបារាំងក៏ ទេព បូព្រឹក្ស មានអ្នកគាំទ្រភ្លូកទឹកភ្លូកដី មិននឹកស្មានរហូតពោលពាក្យក្នុងចិត្តចេញមកទៀតផង។

ថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស បានទៅដល់ប្រទេសបារាំង ហើយបានដើរលេងទិញរបស់របរទុកត្រឡប់ទៅកម្ពុជាវិញដែរ ដោយចាយលុយមិនក្រោមម៉ឺនដុល្លានោះទេ ក្នុងការទៅប្រទេសបារាំងលើកនេះ ដោយការធ្វើដំណើរជើងនេះ ទេព បូព្រឹក្ស ក៏មានការងារដែលត្រូវបំពេញដែរនោះគឺ នាងទៅច្រៀង។

ក្នុងថ្ងៃដែលនាងច្រៀងនៅលើឆាក តន្រ្តីដ៏ធំមួយនៅទីនោះ ក៏មានគណនីហ្វេសប៊ុកឈ្មោះ Alex CoNan Real official បានបង្ហោះវីដេអូសកម្មភាពរបស់នាងច្រៀងនៅលើឆាក រួមទាំងពោលពាក្យថា «បស់គេយាយ ពិតអត់ឥឡូវ?ស្តាយច្រៀងបាន៣បទ ។ក្នុងន៏យនេះលោកចង់បញ្ជាក់ថា នាងពិតជាស្តាយដោយឃើញអ្នកគាំទ្រមកទស្សនាយ៉ាងច្រើនកុះករ មិននឹកស្មាន តែនាងបែរជាច្រៀងបាន៣បទ ហាក់ដូចជាច្រៀងមិនទាន់អស់ចិត្ត។ ដោយឃើញមានការគាំទ្រច្រើន រហូតនាងស្ទើររកពាក្យអ្វីនិយាយមិនចេញបែបនេះ ស្រាប់តែតារាចម្រៀង ទេព បូព្រឹក្សចូលទៅស៊ែរ ហើយបានសរសេរបន្ថែមថា «ស្រលាញ់បងប្អូននៅបារាំងខ្លាំងៗ»។

ចំណែកអ្នកគាំទ្រវិញខ្លះក៏បានសរសើរនាងដែរថា នៅក្រៅឡើងគួរឲ្យស្រលាញ់អាយដល ចំណែកអ្នកខ្លះទៀតថា បើច្រៀងបទញាក់ៗជានេះ រិតតែសប្បាយបង រីឯអ្នកខ្លះទៀតថា មើលហើយរំភើបណាស់បង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់