• 2022-04-26 09:01:06
  • ព័ត៌មាន

ខ្សែភាពយន្តហូលីវូដថ្មីមួយដែលនឹងមានតារាសម្តែងជាជនជាតិខ្មែរចូលសម្តែង

  • 2022-04-26 09:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តបាញ់ប្រហារ មានចំណងជើងថា “រន្ទះសងសឹក” នឹងមានការចូលរួមសម្តែងពីលោក ឌី សៅ (D.Y.Sao) ជាតារាសម្តែងជនជាតិខ្មែររស់នៅសហរដ្ឋអាមេរិក។ លោក ឌី សៅ បានលើកឡើងថានេះគឺជាភាពយន្តដំបូងរបស់លោក ហើយគោលបំណងធំគឺចង់មកថតនៅប្រទេសកម្ពុជាក្នុងពេលខាងមុខនេះ។

ដោយឡែកថ្វីដ្បិតតែនេះជាភាពយន្តដំបូងរបស់លោក ឌី សៅ ក៏ពិតមែន ប៉ុន្តែកាលពីពេលកន្លងទៅលោកក៏ធ្លាប់បានចូលរួមសម្តែងជាតួជំនួស (Stuntman) និងជាគ្រូបង្វឹកក្បាច់កុនផ្ទាល់ទៅដល់លោក Simu Liu នៅក្នុងរឿង Shang Chi and the Legend of the Ten Rings(2021) របស់ Marvel Cinematics Universe ផងដែរ។ រឿង"រន្ទះសងសឹក" មានចាក់បញ្ចាក់នៅគ្រប់រោងភាពយន្តហើយ។

ទស្សនាវីដេអូនៅទីនេះ

ដើម្បីទទួលបានព័ត៌មានលម្អិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា:

www.facebook.com/JaiKon.Cambodia

www.youtube.com/JaiKonCambodia

ឬអាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

មតិយោបល់