• 2022-05-04 02:43:19
  • ព័ត៌មាន

អ្នកគាំទ្រភ្ញាក់ផ្អើលក្រោយឃើញសម្រស់ អ៊ី វ៉ា កាលពីក្មេងឡើងប្លែកមិនដូចឥឡូវ

  • 2022-05-04 02:43:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងក្នុងទ្រនំសាន់ដេ អ៊ី វ៉ា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលនិងសម្រស់កាលពីនាងនៅរៀន ហាក់ប្លែកជាងសម្រស់នៅពេលឥឡូវ រហូតធ្វើឲ្យអ្នកខ្លះបង្អាប់នាងទៀតផង។

បើក្រឡេកមកមើលសម្រស់របស់កញ្ញា អ៊ី វ៉ា នៅក្មេងកាលនៅរៀន ពិតជាគួរឲ្យស្រលាញ់ ហើយក៏មិនសូវប្លែកជាងពេលឥឡូវប៉ុន្មានដែរ ដោយកាលពីក្មេងគ្រាន់តែនាងជាក្មេងម្នាក់ដែលមិនមានការតុបតែខ្លួនតែប៉ុណ្ណោះ រហូតធ្វើឲ្យនាងបានបង្ហាញរូបរបស់ខ្លួននៅលើគណនីហ្វេសប៊ុក បានឲ្យអ្នកគាំទ្រទាយថា តើនាងជាពីណាគេ ហើយរូបមួយនេះរៀនថ្នាក់ទីប៉ុន្មានទៀតផង ហើយប្រសិនបើមានអ្នកទាយត្រូវនោះនាងនិងបើកអង្ករឲ្យ។ត្រង់ន័យនេះនាងហាក់ចង់ពញ្ញាក់អារម្មណ៍របស់អ្នកគាំទ្រឲ្យមកចាប់អារម្មណ៍លើរូបថតមួយសន្លឹករបស់នាងនេះ ដើម្បីជាការលេងកម្សាន្ត។

ចំណែកអ្នកគាំទ្ររបស់នាងពេលបានឃើញរូបមួយសន្លឹកនេះហើយ ខ្លះបង្អាប់ថានាងកាលនៅក្មេងមុខដូចណាចា ចំណែកអ្នកខ្លះទៀតថា មុខនាងចាស់ជាងឥឡូវទៀត ក្នុងចំណោមនោះក៏មានអ្នកខមមិនទាយត្រូវច្រើនដែរលើរូបមួយសន្លឹកនេះ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់