• 2022-05-06 08:11:15
  • ព័ត៌មាន

មិនណយទេ Lisa ដើរម៉ូដសំលៀកបំពាក់ បោះជំហ៊ានម៉ាត់ៗដូចតារាម៉ូដែលអាជីព

  • 2022-05-06 08:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lisa សមាជិក Black Pink កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងលើជំនាញដើរម៉ូដដ៏លេចធ្លោ របស់នាង ហាក់បីដូចជាតារាបង្ហាញម៉ូញអាជីព ដែល Lisa បានបង្ហាញវត្តមានក្នុងកម្មវិធីបង្ហាញម៉ូដ សំលៀកបំពាក់ម៉ាក Celine

ថ្មីៗនេះម៉ាកយីយោសំលៀកបំពាក់ល្បីឈ្មោះលើពីភពលោក Celine ប្រទេសបារាំង បានផ្ដល់កិត្តិយស អញ្ជើញវត្តមាន កំពូលតារា k-pop សមាជិក Black Pink គឺ Lisa ចូលរួមយ៉ាងពិសេស។

ក្នុងកម្មវិធី ដើរម៉ូដសំលៀកបំពាក់ Dans Paris Winter ២០២២ ក្នុងទីក្រុងប៉ារីស ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយលេចវត្តមានពិសេសរបស់ Lisa ជាតារាម៉ូដែល។

អាចនិយាយបានថា Lisa ពិតជាឈ្លាសវៃបទបែនគ្រប់កាលៈទេសៈមិនថា ច្រៀង រាំ សូម្បីតែការដើរម៉ូដក៏តារាស្រីដើមកំណើតថៃរូបនេះ ដើរបានស្អាតល្អឥតខ្ចោះមិនចាញ់តារាម៉ូដែលអាជីព ទទួលបានការគាំទ្រ និងមានអ្នកគាំទ្រស្រែកហ៊ោកញ្ជ្រៀវសន្ធឹក៕

ប្រភព៖ khaosod ប្រែសម្រួល៖ Kesor

មតិយោបល់