• 2022-05-11 02:30:55
  • ព័ត៌មាន

ប្លែកភ្នែក! ចន សុទីម៉ា បង្ហាញរាងសិចស៊ីនៅសមុទ្រទាក់ទាញខ្លាំង

  • 2022-05-11 02:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញាឯកចក្រវាលកម្ពុជា២០១៩ ដែលជាប់ចំណាត់ថ្នាក់លេខ៣ ចន សុទីម៉ា កំពុងធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងក្រោយឃើញនាងស្លៀកពាក់ឈុតដើរលេងសមុទ្របែបសិចស៊ី។

បវរកញ្ញាចក្រវាលកម្ពុជា២០១៩ ចំណាត់ថ្នាក់លេខ៣ និងជាMiss Tourism International ចំណាត់ថ្នាក់លេខ៥ ចន សុទីម៉ា បានបញ្ចេញរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុក ដោយបង្ហាញឈុតបែបសិចស៊ីវាលខ្នងដោយមានម៉ូតតែបន្តិចបិទបាំងនៅពីមុខពណ៌លឿងយ៉ាងទាក់ទាញ ស៊ីជាមួយស្បៃពណ៌ខៀវខ្ចីសម្រាប់រុំផ្នែកខាងក្រោម មើលទៅមួយឈុតនេះពិតជាស្រស់ស្អាតហើយទាក់ទាញចិត្តអ្នកគាំទ្រឲ្យសរសើរគ្រប់គ្នាតែម្តង បូករួមទាំងសម្រស់សាច់សខ្ចី សមនិងដងខ្លួន មុខមាត់របស់ សុទិម៉ា ទៀតកាន់តែធ្វើឲ្យនាងស្លៀកមួយឈុតនេះ ទាក់ទាញខ្លាំងមិនធម្មតាឡើយ។

គ្រាន់តែ ចន សុទីម៉ា បញ្ចេញរូបថតដ៏ទាក់ទាញនេះភ្លាម អ្នកគាំទ្រជាច្រើនរបស់នាង នាំគ្នាចូលខមមិនសរសើរព្រោងព្រាតពីសម្រស់របស់នាង ដោយអ្នកខ្លះនិយាយថា កប់ណាស់My Queen អ្នកខ្លះទៀតថា Hot girl ស្អាតណាស់ ទីម៉ា៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់