• 2022-05-17 02:56:01
  • ព័ត៌មាន

មុនធ្វើសង្សាររបស់សមាជិក BTS គប្បីដឹងពីភាពខុសគ្នានៃការទប់កំហឹងរបស់ពួកគេម្នាក់ៗសិន

  • 2022-05-17 02:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ចំណាយពេល​រស់នៅជាមួយគ្នាជាង ១០ឆ្នាំ BTS ដឹង​ថា​ ទោះបីពួកគេ​ស្និទ្ធ​នឹង​គ្នា ឬ​មិត្តល្អផ្សេង​ទៀតកម្រិតណា ក៏នៅ​មាន​ពេល​ខ្លះឈ្លោះគ្នាដែរ។

ក្នុងភាគទី ២ នៃកម្មវិធី MBTI Lab សមាជិក​ទាំង បាន​ឆ្លើយសំណួរជា​ច្រើន ដើម្បីរៀនយល់ពីគ្នាឲ្យបាន​ច្រើន ទាក់ទង​នឹង​អត្តចរិតរបស់ពួកគេ។ សំណួរមួយ គឺ​ តើពួកគេ​ដោះស្រាយយ៉ាងណា នៅពេល​មានការថ្នាក់ថ្នាំងចិត្តជាមួយនឹង​មិត្តភ័ក្តិ។

សម្រាប់ RM ផ្ដើមអាចសំណួរថា៖ «មិត្តភ័ក្តិរបស់ខ្ញុំដូចជាអន់ចិត្តនឹង​ខ្ញុំប៉ុន្មានថ្ងៃនេះ។ តើខ្ញុំ​នឹង​ធ្វើយ៉ាងណា? A: សម្រួលចិត្តគំនិតខ្ញុំសិន មិនថាត្រូវ​ចំណាយពេល​មួយសប្ដាហ៍ ឬមួយខែ។ គិតឲ្យច្បាស់ថា​ ហេតុអ្វី​បាន​ជា​ពួកគេខឹងយើងមុនសិន។ B: សួរតែម្ដង ថា​ មាន​បញ្ហា​អ្វី "អេ៎! អ្នកឯងខឹងខ្ញុំ​មែន?»។

សម្រាប់ Suga, RM, J-Hope និង V សុទ្ធតែជ្រើសយកចម្លើយ A (ចំណាយពេល​គិតសិន មុននឹង​និយាយទៅកាន់មិត្តភ័ក្តិ)។ ងាក​ទៅ Jin, Jimin និង Jungkook ជ្រើសយក B (និយាយទៅកាន់មិត្តភ័ក្តិពួកគេតែម្ដង)។

ជាការពិត RM គឺជា​ប្រភេទ​អ្នក​ដែល​ចូលចិត្តប្រឈមត្រង់ៗ ចំពោះមិត្តភ័ក្តិ ប៉ុន្តែ​ការដែលលោកធ្វើបែបនេះពិតជា​មិន​បាន​ការទេ កាលពីមុន។ លោកបាន​និយាយថា៖ «ពីមុន ខ្ញុំធ្លាប់ធ្វើនូវជម្រើស B តែចុងក្រោយក៏បាត់បង់មិត្តទៅវិញ»។

Jimin វិញ ចង់ដោះស្រាយបញ្ហានេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក​លើកឡើង​ថា៖ «ការរង់ចាំបែបនេះ គឺមិនអាចទ្រាំទ្របានសម្រាប់ខ្ញុំ។ វាកាន់តែពិបាក បើខ្ញុំមិនយល់ថាមានអ្វីកើតឡើងឲ្យប្រាកដ»។

Jin ៖ «ខ្ញុំជ្រើសចម្លើយ B បើសិន​អ្នកណាម្នាក់ ចេញអារម្មណ៍ដូចជាខឹងខ្ញុំ ខ្ញុំគ្រាន់តែសួរថា “មានរឿងអ្វី? ប្រាប់ខ្ញុំមក”»។

Suga៖ «បើខ្ញុំ​ជ្រើស B នោះវា​ដូចជាខ្ញុំ​ហ្នឹងចង់ចាប់ផ្ដើមជម្លោះ។ ដូច្នេះខ្ញុំយក Aប៉ុន្តែខ្ញុំ​មិនចង់ចាំយូរដល់ថ្នាក់មួយសប្ដាហ៍ ឬមួយខែ ដើម្បីនិយាយរកគ្នាវិញទេ»។

Jungkook អ្នកដែល ជ្រើស A បាន​និយាយ៖ «អ្នក​គ្រាន់តែប្រយ័ត្នប្រយែងជាមួយនឹង​របៀបដែលអ្នកសួរ។ ខ្ញុំ​គិតថា​ ខ្ញុំនឹង​បន្តលួងលោមពួកគេ ដូច្នេះ​ពួកគេ​អាច​ប្រាប់ខ្ញុំ​ពីកំហុសឆ្គង»។

ចូលដល់ V វិញ បាន​បង្ហាញ​ការ​យល់ឃើញថា៖ «បើអ្នក​ធ្វើដូចចម្លើយ B នោះការសន្ទនា នឹង​ចាប់ផ្ដើម​មាន​អារម្មណ៍មិនសូវស្រួល តែបើអ្នកជ្រើសយក A អ្នក​អាច​ស្វែង​រកមូលហេតុ និងអាច​និយាយតាម​សម្រួល»។

J-Hope បញ្ជាក់មាន​ហេតុផលដែរ៖ «ខ្ញុំ? ខ្ញុំ​ត្រូវការ​ប្រមូលការយល់ឃើញខ្ញុំ​សិន ហើយខ្ញុំ​នឹង​ទុកពេល​ឲ្យពួកម៉ាកខ្ញុំគិតដូចគ្នា»។

MBTI Lab 2 ជា​កម្មវិធីថ្មី ដែលធ្វើឲ្យគ្រប់គ្នាយល់ច្បាស់ពី BTS បន្ថែម​ទៀត ព្រោះ​ពួកគេ​បាន​បង្ហាញ​ការយល់ឃើញពិតៗ តប​នឹងសំណួរចាក់ដោតនីមួយៗដែល​ត្រូវ​បាន​រៀបចំ៕

ទស្សនាវីដេអូទាំងស្រុង៖

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់