• 2022-05-17 03:49:54
  • ចម្រៀង

អ្នកខេត្ដចំនួន៤ ជាប់ផ្លូវជាតិលេខ៥ គួរស្ដាប់ចាប៉ីលោកមា រៀបរាប់ភូមិសាស្ដ្រសំខាន់ៗដែលប្រិយមិត្ដខ្លះអាចមិនដឹង

  • 2022-05-17 03:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក រ័ត្នន៍ សេនា ហៅលោកមា បាននិពន្ធ និងច្រៀងចម្រៀងចាប៉ី ១បទ ក្រោមចំណងជើងថា ផ្លូវជាតិលេខ៥ ខណៈដែលផ្លូវជាតិ១ខ្សែនេះស្ថាបនា និងកែលម្អរឡើងវិញដោយប្រទេសជប៉ុនជិតរួចរាល់១០០%ហើយនោះ។ ប្រិយមិត្ដខ្លះ អាចមិនទាន់បានដឹងថា បើយើងធ្វើដំណើរពីភ្នំពេញទៅប៉ោយប៉ែត កាត់តាមផ្លូវនេះបានឆ្លងកាត់ភូមិស្រុក ឬភូមិសាស្ដ្រណាខ្លះទេ។

លោកម៉ា បានបកស្រាយយ៉ាងលម្អិត អមដោយសំឡេងចាប៉ីរបស់ព្រឹទ្ធាចារ្យ ព្រជ្ញ ឈួន។ ឃ្លីបនេះ ត្រូវបានលោកមា បង្ហោះនៅលើបណ្ដាញសង្គមTik Tok ហើយត្រូវបានគេយកទៅចែករំលែកបន្ដឡើងព្រោងព្រា ដោយគេមើលឃើញថាចម្រៀងចាប៉ឺនេះពីរោះ ហើយមានអត្ថន័យគួរយល់ដឹងថែមទៀត។

សូមប្រិយមិត្ដទស្សនា និងស្ដាប់ដូចតទៅ៖

ជិន សុភ័ក្ដ្រ

មតិយោបល់