• 2022-05-20 07:12:29
  • ព័ត៌មាន

ក្ដៅៗ! HYBE & Source Music សម្រេចផ្អាក Kim Garam (LE SSERAFIM) ចេញពីសិល្បៈសិន

  • 2022-05-20 07:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Source Music និង​ HYBE បាន​ចេញ​សេចក្ដី​ប្រកាស​ជាផ្លូវការ​មួយ​ ទាក់ទង​នឹង​ករណីប្រកាន់ពីការ​ Bully (មើលងាយធ្វើបាប) ចំពោះ Kim Garam សមាជិកក្រុម LE SSERAFIM​។

នៅក្នុងសេចក្តីថ្លែងការណ៍ដ៏វែងមួយ Source Music និង HYBE បានបង្ហាញពីជំហរផ្លូវការរបស់ខ្លួនទាក់ទងនឹងការចោទប្រកាន់ជាច្រើន ដែល​កើតឡើងមកលើ​ Kim Garam ដោយចាប់ផ្តើមជាមួយនឹងការសង្ខេបនៃចំណុចសំខាន់ៗ មានតាំងពី Yoo Eunseo អ្នកដែលចោទប្រកាន់ Kim Garam ពីការសម្លុត ប្រើសម្ដីមិនល្អ (Bully) និងហិង្សានៅសាលា ជាដើម។

«សួស្តី នេះគឺ Source Music និង HYBE

យើងចង់ជម្រាបអ្នកពីការពិត និងជំហររបស់យើង ទាក់ទងនឹងការចោទប្រកាន់បន្ថែម ដែលប្រឆាំងចំពោះសមាជិក LE SSERAFIM គឺ Kim Garam ។

ជាដំបូង យើង​សូម​អភ័យទោស​ចំពោះ​ការ​ដែលបង្ក​ជាក្តីបារម្ភ​ដល់​អ្នកគាំទ្រ​ ទាក់ទង​នឹង​ការចោទប្រកាន់​ទាំងនេះ។ យើងមិនបានបញ្ជាក់ពីព័ត៌មានលម្អិតរហូតមកដល់ពេលនេះ ដោយសារយើងមានការព្រួយបារម្ភថាអត្តសញ្ញាណ និងព័ត៌មានផ្ទាល់ខ្លួនរបស់អនីតិជន ដូចជាបុគ្គលដែលពាក់ព័ន្ធក្នុងករណីនេះ ក៏ដូចជាភាគីដែលអះអាង និងទាមទារការខូចខាតនោះ នឹងត្រូវបង្ហាញប្រសិនបើការពិត និងព័ត៌មានលម្អិត បានរៀបរាប់តាមរយៈភាគីខ្លួនឯង និងភាគីទីបីត្រូវបានរៀបរាប់លម្អិត។ ទោះជាយ៉ាងណាក៏ដោយ យើងចង់កែតម្រូវ ចំពោះការសង្ស័យដែលត្រូវបានលើកឡើងជាការអះអាងបំភ្លៃ ដូចជារបៀបដែល Kim Garam ជាឯកតោភាគី ជាអ្នកប្រព្រឹត្តអំពើហិង្សាក្នុងសាលា និងការបៀតបៀនរាងកាយក្នុងរយៈពេលយូរ ហើយមានតែជំហររបស់បុគ្គលម្នាក់ប៉ុណ្ណោះដែលកំពុងត្រូវបានបញ្ជូន»។

ជាក់ស្ដែង ក្រុមហ៊ុនក៏បាន​បញ្ជាក់ពីហេតុការណ៍លម្អិតមួយចំនួន​ពីអ្វីដែល​បាន​កើតឡើង​ដែរ។ ក្រៅពីនេះ Source Music និង HYBE ក៏បាន​សរុប និងជម្រះមន្ទិល​ក៏ដូចជាបកស្រាយនូវ ព័ត៌មានមួយចំនួនដូចជា៖

«១. Kim Garam ត្រូវបានបង្ខំឱ្យផ្ទេរចេញពីសាលានោះ គឺមិនមែនជារឿងពិតទេ។

Kim Garam បាន​សិក្សាថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​ទី ២ នៅ​ទីក្រុង​សេអ៊ូល បន្ទាប់​មក​បាន​ចំណាយ​ពេល​ដែល​នៅ​សល់​ក្នុង​សាលា​បឋមសិក្សា​នៅ Gwangju ដោយសារ​ការងារ​របស់​ឪពុក​នាង។ ពេល​ចូល​រៀន​មធ្យម​សិក្សា នាង​បាន​ត្រឡប់​ទៅ​ទីក្រុង​សេអ៊ូល​វិញ ហើយ​ចូល​រៀន​នៅ​សាលា​មធ្យម​សិក្សា​ក្បែរ​ផ្ទះ។ បច្ចុប្បន្ន​នាង​កំពុង​រៀន​នៅ​វិទ្យាល័យ។ មិនមានការផ្ទេរដោយបង្ខំពាក់ព័ន្ធនឹងដំណើរការទាំងនេះទេ។

២. ពាក្យចចាមអារ៉ាមដូចជា "នាងវាយនរណាម្នាក់ដោយផើង" និង "វាយសិស្សនឹងឥដ្ឋ" គឺមិនពិតទេ។

ពាក្យ​ចចាមអារ៉ាម​ខាង​លើ​សុទ្ធ​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​បង្ខូច​កេរ្តិ៍​ឈ្មោះ​ដែល Kim Garam ខំស៊ូទ្រាំ​ក្នុង​ពេល​រៀន​មធ្យម​សិក្សា។ នាង​បាន​ទទួល​ការ​សុំទោស​ពី​សិស្ស​ដែល​ចាប់​ផ្ដើម​មាន​ពាក្យ​ចចាមអារ៉ាម​តាម​រយៈ​ការ​អន្តរាគមន៍​ពី​គ្រូ។

៣. ការលើកឡើងថា "នាងមកដល់សាលារៀនក្នុងឡានប៉ូលីស ហើយថានាងជាប់ពាក់ព័ន្ធក្នុងការវាយតប់គ្នាជាក្រុម និងវាយប្រហារសិស្ស" គឺជារឿងមិនពិត។

Kim Garam មិន​បាន​វាយ​សិស្ស​ដទៃ​ទេ ហើយ​ក៏​មិន​បាន​ចូល​រួម​ក្នុង​ការ​វាយ​គ្នា​ជា​ក្រុម​ដែរ ហើយ​មិន​ដែល​មក​សាលា​ដោយ​ជិះ​ឡាន​ប៉ូលិស​ទេ។ ទាំងអស់ខាងលើគឺជាការកុហក។

៤. ពាក្យចចាមអារ៉ាមដែលនិយាយថា "នាងផឹក និងជក់បារី" គឺជាការកុហក។

Kim Garam មិនដែលជក់បារី ហើយក៏មិនធ្លាប់ផឹកដែរ។ ទោះជាយ៉ាងណាក៏ដោយ នាងត្រូវបានគេសម្លុត ដោយសិស្សដែលចោទប្រកាន់នាងមិនពិត ដែលនាំឱ្យមានការស៊ើបអង្កេត។ អំឡុងពេលប្រជុំសម្របសម្រួលជាមួយគ្រូ មានការខកចិត្តជាខ្លាំង រហូតដល់ឪពុកម្តាយរបស់នាងបានយក Kim Garam ទៅធ្វើតេស្តជាតិនីកូទីន និងបកស្រាយប្រាប់សិស្សផ្សេងទៀតថា ពាក្យចចាមអារ៉ាមនេះមិនពិត។

៥. “ថានាងជេរតារាដទៃ” ក៏ជាការកុហកដែរ។

Kim Garam មិន​ដែល​និយាយ​អាក្រក់ ឬ​ប្រើ​ភាសា​អាក្រក់​ពេល​ពណ៌នា​តារាផ្សេង​នោះ​ទេ។ Kim Garam មិន​ដែល​បញ្ជាក់​ថា​នាង​ជា​អ្នក​គាំទ្រ​របស់​តារា​ប្រុស​ម្នាក់ណាទេ ហើយ​ក៏​មិន​ដែល​និយាយ​អាក្រក់​ពី​សមាជិក​ត​រួម​ក្រុម ឬតារាណាដែរ។

៦. “ថានាងជា Trainee នៅផលិតកម្មផ្សេង” គឺមិនពិត។

Kim Garam មិន​ធ្លាប់​ធ្វើ​ជា​អ្នក​ហ្វឹកហាត់​នៅកន្លែងណា មុន​ពេល​នាងជាប់នៅ Source Music ទេ។ ពាក្យចចាមអារ៉ាមដែលបញ្ជាក់ថានាងត្រូវបានគេគិតថានឹងបង្ហាញខ្លួននៅក្នុងក្រុមផ្សេង ប៉ុន្តែត្រូវបានកាត់ដោយសារតែអាកប្បកិរិយាមិនល្អរបស់នាងក៏ជារឿងមិនពិតដែរ»។

ជាចុងក្រោយក្រុមហ៊ុនទាំង ២ ក៏បាន​សុំការយោគយល់ ពីសំណាក់សាធារណជន ក្នុងកាលៈទេសៈពេល​នេះ​ ព្រម​ទាំងសម្រេចឲ្យ Kim Garam ផ្អាក​ចេញមុខជាមួយនឹង​ក្រុម LE SSERAFIM ​សិន សម្រាប់ការចេញផ្សព្វផ្សាយពេល​នេះ​ ដូច្នេះ​ក្រុម​នេះ​នឹង​ចេញមុខតែសមាជិក ៥នាក់ទេ។

កាល​ពី​ម្សិល​មិញ ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​ការ​ Bully របស់ Kim Garam បាន​មក​ជួប​មេធាវី​របស់​នាង ដើម្បី​បង្ហាញ​របួស​លើខ្លួន។ បន្ទាប់មក HYBE និង Source Music បានចេញសេចក្តីថ្លែងការណ៍ដំបូងរបស់ពួកគេ ឯ LE SSERAFIM បានលុបចោលកម្មវិធីដែលបានគ្រោងទុកទាំងអស់របស់ពួកគេរួចហើយ គិតត្រឹមថ្ងៃទី ២០ ខែឧសភា នេះ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់