• 2022-05-22 09:28:51
  • ព័ត៌មាន

អ្នកអង្គម្ចាស់នរោត្ដម រស្មី ខែមុន្នី សែរាជវង្សដ៏ស្រស់សង្ហារបស់កម្ពុជា នឹងក្លាយជាតួឯកក្នុងភាពយន្តហូលីវូដមួយរឿង

  • 2022-05-22 09:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកអង្គម្ចាស់ នរោត្តម រស្មី ខែមុន្នី នឹងត្រូវជ្រើសរើសដើរតួជាតួអង្គឯកក្នុងខ្សែភាពយន្តហូលីវូដថ្មីមួយ នៅសហរដ្ឋអាមេរិក ដែលជាការសម្ដែងជាតួអង្គឯកលើកដំបូងរបស់អ្នកអង្គម្ចាស់។ នេះបើយោងតាមទំព័រហ្វេសបុករបស់ «ស្រលាញ់» សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី

តាមប្រភពខាងលើ អ្នកអង្គម្ចាស់នឹងចាប់ផ្ដើមថតខ្សែភាពយន្តនេះចាប់ពីខែក្រោយនេះទៅ។ នៅក្នុងខ្សែភាពយន្តថ្មីនេះក៏មានតារាបរទេសល្បីៗចូលរួមសម្ដែងផងដែរ ដែលរួមមានតារា TikTok Cheryl Porter និង Chris Olsen និង "American Idol" alum Pia Toscano ។

ព្រះអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ព្រះរាជនត្តា នៃព្រះបរមរតនកោដ្ឋ ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ត្រូវជា ព្រះ​បុត្រា នៃ សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មីឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិង ឯកឧត្តម កែវ ពុទ្ធរស្មី ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ បច្ចុប្បន្ន​អ្នក​អង្គ​ម្ចាស់ កំពុង​សិក្សា​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក៕

មតិយោបល់