• 2022-05-24 03:25:00
  • ព័ត៌មាន

ពាក្យពេចន៍ BLACKPINK ទម្លាយប្រាប់ទស្សនាវដ្ដី Rolling Stone ធ្វើឲ្យគ្រប់គ្នាអួលណែនណាស់

  • 2022-05-24 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញមុខជាតារាគ្របមុខលើទស្សនាវដ្ដី Rolling Stone ពេល​នេះ បាន​ធ្វើឲ្យ BLACKPINK ក្លាយជាក្រុមនារី K-Pop និងអាស៊ីដំបូងបង្អស់ ដែល​ទទួលបានឱកាសអស្ចារ្យនៅពេល​នេះ។

សមាជិកទាំង ៤​នាក់បានបង្ហាញ​ភាព​លេចធ្លោរៀងៗខ្លួនជាមួយនឹងការតុបតែងខ្លួនទៅតាមស្ទីលជាទីពេញ​ចិត្ត ហើយក៏មិនភ្លេចផ្ដល់បទសម្ភាសឲ្យទស្សនាវដ្ដី Rolling Stone ដែរ។ អ្វី​ដែល​ពួកគេ​បាន​បង្ហើបពិតជាមានច្រើន ហើយសុទ្ធតែជាអ្វីដែល​គ្រប់គ្នាមិនគួររំលង ពិសេសអ្នកគាំទ្រតែម្ដង។ ប៉ុន្តែក្នុងចំណោមនោះ Sabay សូមលើកយកពាក្យពេចន៍មួយចំនួន ដែលចាក់ដោតបំផុត ដូចបង្ហាញខាងក្រោម៖

Jisoo

- «ពួកយើងសុទ្ធតែជួបបញ្ហាស្រដៀងៗគ្នា ដូច្នេះ​វា​នឹងប្រសើរ ពេល​បាន​និយាយគ្នា!»

- «ប៉ាម៉ាក់ខ្ញុំមានមោទកភាពនឹងខ្ញុំណាស់ ប៉ុន្តែខ្ញុំមិនមានអារម្មណ៍ថាខ្លួនឯងហ្នឹងជាតារាលំដាប់ពិភពលោកអីទេ ខ្ញុំនៅតែដូចមុន គឺដូចតាំងពីពេលហ្វឹកហាត់ដំបូងៗកាលជំនាន់រៀនវិទ្យាល័យ ប៉ុន្តែការចូលខ្លួនក្នុងសង្គមរបស់ខ្ញុំអាចនឹងផ្លាស់ប្ដូរ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំនៅតែជាខ្ញុំដដែល»

Jennie

- «ពួកយើងអត់ធ្មត់ណាស់ ចំពោះបញ្ហាទាំងអស់! ទោះបីពួកយើងមាន​អាយុ ៧០ឆ្នាំ ហើយរស់នៅដោយមានជីវិតផ្សេងៗគ្នា ក៏ខ្ញុំ​នឹង​នៅ​តែមាន​អារម្មណ៍ថា ខ្ញុំជា BLACKPINK ដែរ ក្នុងចិត្តខ្ញុំ ខ្ញុំមិនដែលគិតថា BLACKPINK នឹងឈានដល់ទីបញ្ចប់ទេ នេះគឺជាផ្នែកមួយនៃគ្រួសារខ្ញុំ ហើយអ្នកមិនអាចមើលរំលងគ្រួសាររបស់អ្នកបានទេ»

- «ពួកយើងគ្រាន់តែចង់ធ្វើជាក្មេងស្រីធម្មតាៗ! ហើយជាការពិត យើងតែងនិយាយពីនេះពីនោះពីឥទ្ធិពលដែលយើងគួរមានក្នុងខ្លួន ប៉ុន្តែមែនទែនទៅ រាល់ថ្ងៃនេះ​យើងចូលចិត្តនិយាយពីរឿងឆ្កែឆ្មា ពីចំណីញ៉ាំ ឬកន្លែងស្អាតៗ»

Rosé

- «បើសិនខ្ញុំជួបរឿងពិបាកខ្លាំង​ពេក ខ្ញុំទៅបន្ទប់ទឹកយំឲ្យឆ្អែត ហើយចេញមកវិញ ចាប់ផ្ដើមអ្វីថ្មី»

- «យើងគ្រាន់តែជាមនុស្សធម្មតា មួយឆ្នាំកន្លះកន្លងផុត ឬអាច ២ឆ្នាំកន្លង ខ្ញុំចងចាំជានិច្ចពេល​យើងញ៉ាំអីជុំគ្នា មាន​តែយើង ៤នាក់​និងបងប្រុស Teddy។ ពួកយើងជាមនុស្សដែលពូកែឃ្លាន យើងទៅហាងញ៉ាំអី ហើយម្ហូបឆ្ងាញ់ៗ។ នេះជាអ្វីដែល​ធ្វើឲ្យយើងមានអារម្មណ៍ដូចតែមនុស្សទូទៅអ៊ីចឹងដែរ! ការសំខាន់ យើងបានញ៉ាំអីជាមួយនឹង​មនុស្សដែលយើងស្រឡាញ់»

Lisa

- «ប៉ាម់ាក់ខ្ញុំកាន់តែមានវ័យចាស់ទៅៗហើយ រាល់ពេលដែលខ្ញុំមាន​ពេល ខ្ញុំចង់ត្រឡប់ទៅប្រទេសថៃណាស់ ខ្ញុំ​មិនចង់ចាយពេលឥតប្រយោជន៍ពេកទេ។ ខ្ញុំចង់ឃើញពួកគាត់ឲ្យបានញឹកញាប់តាមដែលខ្ញុំ​អាចធ្វើបាន»

- «BLACKPINK មិនមែនចប់នៅ១០ឆ្នាំទៀតណាហ្អី? ថ្ងៃមុខ យើងអាចនឹងរៀបការ ឬធ្វើអ្វី​ផ្សេងទៀត ប៉ុន្តែខ្ញុំឃើញក្រុម Spice Girls ពួកគេអាចជុំគ្នាធ្វើ Concert ជាថ្មី តើយើងអាចធ្វើបែបនេះ​នៅថ្ងៃមុខបានអត់? តើខ្ញុំអាចរាំបាន ដូចខ្ញុំរាំសព្វថ្ងៃនេះ បានអត់នៅពេលនោះ?»

គួរបញ្ជាក់ជាពិសេសផងដែរថា គិតក្នុងរយៈពេល ១៩ឆ្នាំ ចុងក្រោយ BLACKPINK គឺជាក្រុមនារីទី ៣ ក្នុងប្រវត្តិសាស្ត្រ ដែល​ត្រូវបានជ្រើសជាតារាគ្របមុខសម្រាប់ទស្សនាវដ្ដី Rolling Stone បន្ទាប់ពីក្រុម Spice Girls (ថតឆ្នាំ ១៩៩៧) និងក្រុម Destiny’s Child (ថតឆ្នាំ ២០០១)

ប្រភព៖ rollingstone អត្ថបទ៖ ធារី

មតិយោបល់