• 2022-05-24 05:58:16
  • ព័ត៌មាន

មឈូសដាក់សព Tangmo ធ្វើឡើងបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់នាង

  • 2022-05-24 05:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមិនប៉ុន្មានម៉ោងទៀតទេសពអតីតតារាសម្ដែងថៃ Tangmo Nida និងត្រូវបូជាហើយនៅរសៀលថ្ងៃទី ២៤ ខែឧសភា បន្ទាប់ពីប៉ូលិសជំនាញបានប្រកាសបិទបញ្ចប់សំណុំរឿងក្ដីថាតារាស្រីរូបនេះពិតជាធ្លាក់ ពីលើទូកនៅក្នុងទន្លេចៅប្រាស្លាប់ពិតប្រាកដ។

ទន្ទឹមនឹងនេះលោក លោក Wirot Suriyasenee ប្រធានមូលនិធិព្រះវិហារ បាទីស្ទ បានចូលរួមធ្វើសិន្និទសារព័ត៌មានទម្លាយពីការធ្វើមឈូសរបស់ Tangmo។ លោក Wirot Suriyasenee បានថ្លែងប្រាប់អ្នកសារព័ត៌មានថាលោក និងក្រុមការងារបានធ្វើមឈូសសម្រាប់ Tangmo យ៉ាងល្អិតល្អន់ ហើយធ្វើឡើងដោយចេញពីចិត្ត និងបេះដូងសម្រាប់នាង។

មឈូសដាក់សព Tangmo បានរចនាឡើងពណ៌ស៊ីជម្ពូ បន្ថែមជាមួយផ្កាកុលាបជាច្រើន និងរូបថត Tangmo នៅចំកណ្ដាល។ “យើងធ្វើឡើងចេញពីចិត្ត ចេញពីបេះដូងសម្រាប់ Mo នាងជាមនុស្ស ម្នាក់ដែលស្រលាញ់ផ្កាកុលាបខ្លាំង ដូច្នេះយើងសម្រេចធ្វើតាមចំណងចំណូលចិត្ត Mo ជាលើកចុង ក្រោយ” លោក Wirot Suriyasenee ថ្លែង៕

ប្រភព៖ nineentertain ប្រែសម្រួល៖ Kesor

មតិយោបល់