• 2022-05-24 07:02:31
  • ព័ត៌មាន

សួស លីនដា អស់ការអត់ធ្មត់ចំពោះអ្នកជំពាក់លុយ ហើយព្រមានធ្វើរឿងមួយដែលនាងមិនចង់ធ្វើ

  • 2022-05-24 07:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងសម្បុរស្រអែម សួស លីនដា អស់ការអត់ធ្មត់ចំពោះអ្នកជំពាក់លុយនាង ដោយព្រមានថាកុំបង្ខំឲ្យនាងធ្វើអ្វីដែលនាងមិនចង់ធ្វើ។ ទន្ទឹមគ្នានេះ លីនដា ក៏បង្ហើបថា រូបនាងអស់លទ្ធភាពនឹងបង់លុយជំនួសជននោះហើយ ហើយត្រូវចូលខ្លួនដោះស្រាយបញ្ហាជានេះប្រញាប់។

អ្នកនាង សួស លីនដា បានប្រកាសដំណឹងនេះដោយមានភ្ជាប់ជាមួយរូបថត និងសំណេរយ៉ាងខ្លីនៅរសៀលថ្ងៃទី២៤ ខែឧសភា នេះថា ករណីជំពាក់លុយនេះមិនមែនជាលុយលេងតុងទីនឡើយ ហើយលុយដែលយកទៅប្រើនោះ គឺជាលុយសុទ្ធតាំងដុំតែម្ដង។

សំណេរអមដោយរូបថតបង្ហាញពីទឹកមុខស្រពាប់ស្រពោល អ្នកនាង សួស លីនដា និយាយថា ចាប់ពីថ្ងៃនេះទៅអ្នកនាង អស់លទ្ធភាពនឹងបង់លុយជំនួសហើយ។ ទោះជាយ៉ាងណា Sabay បានព្យាយាមទាក់ទងអ្នកនាង សួស លីនដា ជាច្រើនដង ដើម្បីលម្អិតព័ត៌មាននេះ តែមិនទាន់មានការឆ្លើយតបអ្នកតារារូបនេះនៅឡើយ គិតត្រឹមម៉ោង២ រសៀលថ្ងៃទី២៤ ខែឧសភា៕

ជិន សុភ័ក្ដ្រ

មតិយោបល់