• 2022-05-25 06:44:34
  • ព័ត៌មាន

បវរកញ្ញា អ៊ិន លក្ខិណា ត្រៀមខ្លួន និងតាំងចិត្តយកមកុដ Miss Supranational ជូនកម្ពុជាឱ្យបាន

  • 2022-05-25 06:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីស្អាត អ៊ិន លក្ខិណា ជាម្ចាស់មកុដ Miss Supranational Cambodia 2022 ដែលកំពុងត្រៀមខ្លួន រួចជាស្រេច ដើម្បីប្រកួតប្រជែងបវរកញ្ញាលំដាប់ពិភពលោក Miss Supranational 2022 ដែលធ្វើឡើងនៅក្នុងប្រទេស ប៉ូឡូញ និងប្រព្រឹត្តិឆាប់ៗនេះ។

នៅមិនយូរទៀតទេ បវរកញ្ញា Miss Supranational Cambodia 2022 អ៊ិន លក្ខិណា និងចាកចេញពីប្រទេសកម្ពុជានៅថ្ងែទី ២៥ ឬថ្ងែទី២៦ ខែមិថុនា បវរកញ្ញាកម្ពុជារូបនេះ និងធ្វើដំណើរទៅកាន់ ប្រទេសប៉ូឡូញ ដើម្បីចូលរួមប្រកួត Miss Supranational 2022 នៅវគ្គផ្ដាច់ព្រ័តនៅថ្ងៃទី ១៥ កក្ដដា។ មុនចាកចេញពីប្រទេសកំណើត អ៊ិន លក្ខិណា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដណ្ដើមមកុដក្លាយជា ម្ចាស់ពាន ជូនប្រទេសកម្ពុជា។

បវរកញ្ញា អ៊ិន លក្ខិណា៖ “នាងខ្ញុំត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រទេសកម្ពុជា អ្នកទាំងអស់គ្នា”។

ទន្ទឹមនឹងនេះ ស្រីស្អាតរូបនេះ ក៏បានអំពាវនាវឱ្យមហាជនចូលរួមគាំទ្រ និងលើកទឹកចិត្តជូននាង ដើម្បីជាកំលាំងចិត្តក្នុងការប្រកួត៕

អត្ថបទ៖ Kesor

មតិយោបល់