• 2022-06-03 04:04:20
  • ភាពយន្ត

គ្រប់គ្នាអាចមិនស្មានដល់ពីទំហំប្រាក់ចំណូលប្រចាំខែរបស់ ក្រុមសម្ដែងក្មេងៗ រតនៈ វិបុល

  • 2022-06-03 04:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹមនិងការត្អូញត្អែររឿងប្រាក់ចំណូលថយចុះពីការផលិករខ្សែភាពយន្ដ ជាពិសេសអ្នកផលិតរឿងខ្លីៗ ដើម្បីដាក់នៅលើបណ្ដាញសង្គម ដោយក្រុមហ៊ុនYoutube លែងផ្ដល់កម្រៃសម្រាប់ផលិតករពេញលេញដូចមុន។ ប៉ុន្ដែសម្រាប់លោក រតនៈ វិបុល វិញ អះអាងថា ដ្បិតចំណូលពីយូធូបត្រូវបានផ្ដាច់ស្ទើរទាំងស្រុង ប៉ុន្ដែក្រុមរបស់លោកនៅអាចរកចំណូលបានថេរដដែល។

អ្នកដឹកនាំសម្ដែងរឿងខ្លីៗបែបកំប្លែងរូបនេះ ប្រាប់Sabay ថា សកម្មភាពថតរឿងរបស់លោកនៅតែមមាញឹក ដោយមានម្ចាស់ក្រុមហ៊ុន ឬម្ចាស់ផលិតជាច្រើនសហការជាមួយ ដើម្បីផលិតរឿងថ្មីៗដោយភ្ជាប់នូវផលិតផលរបស់ក្រុមហ៊ុនទាំងនោះ។ ចំណែកតួៗរបស់លោកក៏មានចំណូលថេរទៅតាមនោះដែរ។

រតនៈ វិបុល៖ “ឥឡូវរឿងខ្ញុំរកតាមយូធូបមិនសូវបានទេ តែយើងមានSponsor ច្រើនដែលអាចធ្វើឲ្យយើងរស់បានរហូត រាល់ថ្ងៃនេះ យើងធ្វើឲ្យគេស្ទើរតែមិនទាន់ផង។ បើនិយាយទៅចំណូលប្រចាំខែ យើងបានខ្ទង់២៤០០០ដុល្លារ”។

ទន្ទឹមនិងរក្សាបាននូវប្រាក់ចំណូលសម្រាប់ខ្លួនឯង និងក្រុមទាំងមូលលោក រតនៈ វិបុល មានគម្រោងផលិតខ្សែភាពយន្ដភាគវែង សម្រាប់បម្រើអារម្មណ៍ទស្សនិកជនគ្រប់វ័យក្នុងពេលយ៉ាងយូរ ២ ឬ៣ឆ្នាំទៀត ពោលគឺពេលតួៗរបស់លោកពេញវ័យ។ បើតាមលោក រតនៈ វិបុល ក្រុមលោកបានរកប្រាក់ចំណូលខ្ទង់ម៉ឺនដុល្លារ តាំងពីចាប់ផ្ដើមដំបូងនៅអំឡុងឆ្នាំ២០១៦ មកម្ល៉េះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់