• 2022-06-10 02:27:31
  • ព័ត៌មាន

ស្នាដៃឆ្នើមថ្មីពីលោកស្រី ពាន់ ភួងបុប្ផា «ពេលម៉ែចាស់ទៅ» នឹង​បង្ហាញមុខជាផ្លូវការនៅរោងកុនឆាប់ៗ

  • 2022-06-10 02:27:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីរង់ចាំអស់ជាច្រើនឆ្នាំមក ទីបំផុតការទន្ទឹងរង់ចាំដ៏យូរត្រូវបានបញ្ចប់ ខណៈខ្សែភាពយន្តរឿង “ពេលម៉ែចាស់ទៅ” ដែលជាខ្សែរឿងទី រៀបរាប់ពីខ្សែជីវិតអ្នកម្ដាយបន្ទាប់ពីរឿង “ទឹកចិត្តម្តាយ" និង "ទឹកចិត្តម្តាយសម័យថ្មី” ដែលនឹងមានចាក់បញ្ចាំងនៅថ្ងៃទី ១៦ ខែមិថុនា នៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា ដូចជារោងកុន Legend Cinema, Major Cineplex, Prime Cineplex, ឯកភ្នំ

មុននឹងជំងឺកូវីដ-១៩ ផ្ទុះឡើង អ្នកស្រី ពាន់ ភួងបុប្ផា ដែលជាអ្នកដឹកនាំដ៏ជោគជ័យបំផុតមួយរូប បានបោះពុម្ពប្រលោមលោកមួយមានចំណងជើងថា «ពេលម៉ែចាស់ទៅ» ដែលលក់ដាច់បានជាង ២០០០ ច្បាប់ ដើម្បីលើកទឹកចិត្តអ្នកអានបន្ថែម និងនិយាយអំពីការពិត ដែលកើតឡើងរវាងម្តាយ និងកូនក្នុងសង្គមសព្វថ្ងៃ។

សង្ខេបសាច់រឿង: «មាន សូនីតា វេជ្ជបណ្ឌិតវ័យក្មេង មានសម្រស់ស្រស់ស្អាត ជាមួយនឹង អេដវីន កូនប្រុសពៅក្នុងគ្រួសារ ដែលមានចរិតច្រលើម ត្រូវឆ្លងកាត់ជួបជាមួយនឹងបញ្ហាជម្លោះរាប់មិនអស់ដែលកើតមានក្នុងទំនាក់ទំនងគ្រួសាររបស់គេ ហើយក្នុងពេលតែមួយនោះ គេក៏កំពុងព្យាយាមស្វែងរកស្នេហាពិតសម្រាប់ខ្លួនឯងផងដែរ។»

ពេលម៉ែចាស់ទៅ គាត់ចាប់ផ្តើមត្អូញត្អែរច្រើន ហើយនិយាយរឿងដដែលៗម្តងហើយម្តងទៀត ដែលរំខានកូនៗ នាំឲ្យមានការឈ្លោះប្រកែកគ្នា និងបង្កការតូចចិត្ត ក្នក់ចិត្ត រវាងម្ដាយ និងកូន ។ ជាមួយទស្សនៈចាស់ និងថ្មី—ដែលកើតឡើងគ្រប់ពេលវេលា គ្រប់ទីកន្លែង និងស្ទើរតែគ្រប់ក្រុមគ្រួសារ។

ភាពយន្ត “ពេលម៉ែចាស់ទៅ” គឺជាខ្សែភាពយន្តដែលនិពន្ធ និងដឹកនាំដោយអ្នកស្រី ពាន់ ភួងបុប្ផា និងរួមសហការផលិតដោយផលិតកម្ម កងចក្រភីកឈ័រ និង ផលិតកម្ម អិមស៊ីអុិនវី ។ ឆាប់ៗនេះយើងនឹងនាំជូនលោកអ្នកនូវព្រឹត្តិការណ៏កម្មវិធីសម្ពោធដ៏ធំ #Premiere Night នៃខ្សែភាពយន្តមួយនេះ ដែលនឹងប្រារព្ធឡើងនៅថ្ងៃអង្គារ ទី ១៤ ខែមិថុនា នៅផ្សារទំនើប ជីបម៉ុង សែនសុខ ហើយសូមកុំភ្លេចចូលរួមលេងហ្គេមនៅលើផេកកងចក្រភីកឈ័រដែលជាផេកផ្លូវការរបស់យើង ដែលចូលរួមឧបត្ថម្ត និងសហការដោយក្រុមហ៊ុន Xiaomi Cambodia

ទស្សនាវីដេអូ Trailer ផ្លូវការ៖

សម្រាប់ព័ត៌មានលម្អិត  លោកអ្នកអាចធ្វើការឆែកក្នុងទំព័រផ្លូវការរបស់យើង facebook.com/KongchakPictures​​ ឬផ្ញើសារមកពួកយើងតាមរយៈ Telegram +855 93 600 929

មតិយោបល់