• 2022-06-14 07:38:52
  • ព័ត៌មាន

ST Entertainment ប្រកាសដក Yang Donghwa ចេញពីសមាជិកក្រុម ATBO

  • 2022-06-14 07:38:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកូរ៉េវ័យក្មេង Yang Donghwa ត្រូវបានក្រុមហ៊ុនសម្រេចចិត្តដកចេញពីក្រុម ATBO ជាផ្លូវការក្រោយ ជាប់ពាក់ព័ន្ធប្រើប្រាស់អំពើហិង្សាក្នុងសាលា។

ST Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយអំពីការចោទប្រកាន់ពីបទសម្លុតលើ Yang Donghwa សមាជិកនៃក្រុម ATBO

IST Entertainment បាននិយាយថា បន្ទាប់ពីអានការបង្ហោះដែលទាក់ទងនឹង Yang Donghwa នៅលើបណ្តាញសង្គម ក្រុមហ៊ុនបានទាក់ទងទៅមន្ត្រីសាលា លោកគ្រូ អ្នកគ្រូ អតីតសិស្ស និងអ្នកស្គាល់គ្នា ជាមួយតារាប្រុសដើម្បីរកឱ្យឃើញច្បាស់នូវការពិត។ ក្រុមហ៊ុនបានចែករំលែកថា គឺពិតជាបានរកឃើញសិស្សមួយចំនួន ធ្លាប់រងការឈឺចាប់ដោយសារសកម្មភាពមិនល្អកន្លង របស់ Yang Donghwa ។

ដូច្នេះហើយ ក្រុមហ៊ុនបានសម្រេចចិត្តដក Yang Donghwa ចេញពីក្រុម ATBO ដើម្បីជៀសវាងពីការមិនពេញចិត្តរបស់មហាជន។ ទន្ទឹម ផលិតកម្ម IST ក៏បានធ្វើការសុំទោសចំពោះទង្វើខុសឆ្គងកន្លងមករបស់ Yang Donghwa ក៏ដូចជាអ្នកគាំទ្ររបស់តារាប្រុស៕

ប្រភព៖ Soompi

មតិយោបល់