• 2022-06-17 01:21:03
  • ព័ត៌មាន

ប្រកាស! BTS ឡើងតំណែងជាឯកអគ្គរដ្ឋទូតសុឆន្ទៈផ្លូវការសម្រាប់ពិព័រណ៍ពិភពលោក Busan ឆ្នាំ២០៣០

  • 2022-06-17 01:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹមតែរយៈពេលមួយថ្ងៃក្រោយក្រុមហ៊ុន HYBE ប្រកាសថា​ BTS នឹង​ដកថយសកម្មភាព​ក្រុមមួយរយៈ ដើម្បីផ្ដោតលើការងារទោលរបស់ពួកគេ ស្រាប់តែ 2030 Busan World Expo ប្រកាស​ថានឹង​ជ្រើសក្រុមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈផ្លូវការតែម្ដង។

អភិបាលក្រុង Busan លោក Park Hyung Jun បាន​ដាក់សំណើសុំឲ្យ BTS ចូលរួមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈក្នុងការផ្សព្វផ្សាយពិព័រណ៍ ដោយបានចាត់ចែងផ្ញើសំណើនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២។

នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ សារព័ត៌មាន Busan Ilbo រាយការណ៍ថា HYBE បានទទួលយកសំណើរបស់ Park Hyung Jun ហើយ។ ពិព័រណ៍​នេះ​កំពុង​ដាក់​ទុន​ពេញទំហឹងលើ​ឥទ្ធិពល​របស់ BTS និងអ្នក​គាំទ្រ​ដ៏​ធំ​របស់ក្រុម ​ដើម្បី​ជួយ​ទាក់ទាញ​មនុស្ស​ឱ្យ​ចូល​រួម​ពិព័រណ៍​ពិភពលោក​ប៊ូសាន​ឆ្នាំ 2030 ឲ្យបាន​ច្រើន។

នាយកប្រតិបត្តិរបស់ HYBE លោក Park Ji Won បានធ្វើសេចក្តីថ្លែងការណ៍មួយទៅកាន់ Busan Ilbo ដើម្បីបញ្ជាក់ព័ត៌មាននេះថា៖

«បន្ទាប់ពីយើងបានទទួលសំណើពីអភិបាលក្រុង Busan លោក Park Hyung Jun យើងបានរាយការណ៍ទៅកាន់តារារបស់យើងអំពីព័ត៌មាននេះ ហើយសមាជិកទាំងអស់បានយល់ព្រមចូលរួមជា [ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ] ហើយ។ ក្រុមហ៊ុន និងតារារបស់យើងគិតថា World Expo គឺជាព្រឹត្តិការណ៍ដែលនាំមកនូវឥទ្ធិពលវិជ្ជមានដល់ពិភពលោកទាំងមូល ហើយយើងគិតថាវាជាព្រឹត្តិការណ៍ដ៏មានន័យអស្ចារ្យ លើសពីព្រឹត្តិការណ៍អូឡាំពិក និងការប្រកួតបាល់ទាត់ពិភពលោកទៀត។ ជាមួយគ្នានេះ យើងបានសម្រេចចិត្តថា វាជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ជាប្រយោជន៍ដល់ប្រទេស និងទីក្រុង។ ដោយសារយើងដឹងថាពិព័រណ៍ពិភពលោកនឹងធ្វើឡើងជាការប្រកួតប្រជែងមួយដែរ ដូច្នេះយើងបានយល់ព្រមជាមួយតារាៗរបស់យើងទាំងអស់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអាចឈានមុខគេក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោកតាមរយៈកម្មវិធីរបស់កូរ៉េ។ សម្រាប់ការត្រួតពិនិត្យផ្ទៃក្នុងរបស់យើងលើកនេះ យើងគ្រាន់តែនិយាយអំពីលក្ខខណ្ឌនៃការចូលរួមប៉ុណ្ណោះ។ យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​រួម​គ្នា​ជា​មួយ​តារាៗជាបន្ត អំពី​ផែនការ​ដ៏​ល្អ​បំផុត​សម្រាប់​សកម្មភាព​ប្រភេទ​ណា​ដែល​នឹង​ត្រូវ​អនុវត្ត។ ដោយសារយើងមានតារាដែលកើតនៅទីក្រុងប៊ូសាន យើងអាចលើកឡើងតិចៗថាវាមានប្រសិទ្ធភាពជាង ពេលប្រើពាក្យថា "ស្រុកកំណើតរបស់ Jungkook, Jimin គឺទីក្រុង Busan ជាដើម។»។

ដូច្នេះ​តបតាមការ​ប្រកាសជា​ផ្លូវការ BTS នឹងចូលរួមជាមួយនឹងតារាសម្ដែង Lee Jung Jae និង AI Rozy នាម​ជាឯកអគ្គរដ្ឋទូតសុឆន្ទៈ សម្រាប់ World Expo

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់