• 2022-06-17 01:56:10
  • ព័ត៌មាន

Charlie Puth ចេញឃ្លីបចាក់បទជាមួយ Jungkook ឯចម្រៀងទាំងស្រុងទំនងចេញឆាប់ៗ

  • 2022-06-17 01:56:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ (ម៉ោងនៅកម្ពុជា) Charlie Puth បាន​បង្ហាញ​ឃ្លីបវីដេអូ រូបពិតសំឡេង​ពិតរបស់លោក ជាមួយនឹង​ Jungkook (BTS) ក្នុងការ​ធ្វើបទ​ថ្មី ដែល​បោះតម្រុយថាទំនងជា​ចេញក្នុងពេល​ឆាប់ៗ។

Charlie Puth

ជាការពិត Chalie Puth ធ្លាប់បាន​បង្ហើបព័ត៌មានថា​ ខ្លួននឹង​ចេញបទជាមួយនឹង​តារា​ម្នាក់ ហើយគ្រប់គ្នា​ស្រាប់តែដេញទាន់ថា អាច​ជាសមាជិក BTS។ ពេល​នេះ​អ្នកគាំទ្រ​បាន​ដឹង​ច្បាស់ហើយ ថា​ពួកគេ​នឹង​បាន​ស្ដាប់បទថ្មីរបស់ Jungkook ជាមួយនឹង​ Charlie Puth។ ប្រសិន​អ្វីៗគ្រប់យ៉ាង​ដើរតាមគម្រោង នោះ​បទ​ថ្មី​ដែលមានចំណងជើងថា «Left and Right» អាច​នឹង​ចេញ​នៅថ្ងៃទី ២៤ ខែមិថុនា​ ខាងមុខ។

Jungkook (BTS)

តើអ្នករំភើប​នឹង​ការសហការមួយនេះ​ របស់​តារាចម្រៀងល្បីទាំង ២រូបទេ?

Charlie Puth & Jungkook (ឆ្នាំ២០១៨)

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់