• 2022-06-20 10:29:43
  • ព័ត៌មាន

អ្នករចនាបាច់ផ្កា MISS UNIVERSE CAMBODIA 2022 ចេញមុខសុំទោសហើយ

  • 2022-06-20 10:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបុរសម្នាក់ទើសភ្នែកនិងអ្នកច្នៃម៉ូដសម្រាប់កម្មវិធីបវរកញ្ញាមួយដែលយកមកុដនាដការីរបាំព្រះរាជទ្រព្យ ទៅធ្វើជាជើងទម្របាច់ផ្កាសម្រាប់ម្ចាស់ជយលាភីកាលពីចុងសប្ដាហ៍មុន ហើយឈានដល់ផ្ទុះការរិះគន់ពីមហាជន ឥឡូវនេះអ្នកច្នៃម៉ូដទម្របាច់ផ្កានេះព្រមទទួលកំហុស ហើយសុំទោសជាសាធារណៈហើយ។

បាច់ផ្កាដែលលោកបានច្នៃ ហើយផ្ទុះការរិះគន់

យោងតាមលិខិតសុំទោសមួយច្បាប់របស់បុរសម្នាក់ឈ្មោះ លុយ ណារ៉ាត់ ឡង់ឌី ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះឲ្យដឹងថា រូបលោកជាអ្នករៀបចំជើងទម្របាច់ផ្កានេះ ពិតជាគ្មានចេតនាធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ខ្មែរឡើយ ប៉ុន្ដែដោយសារការយល់ដឹងនៅមានកម្រិត និងគិតមិនបានគ្រប់ជ្រុងជ្រោយ ទើបបង្កើតកំហុសឆ្គងដោយអចេតនានេះឡើង។ ម្យ៉ាងលោកក៏សុំទោសមហាជនដែរដែលលោកចេញមុខសុំទោសជាសាធារណៈយឺត ដោយសារតែលោកជាប់រវល់និងពិធីបុណ្យសពរបស់ឲ្យពុក ខណៈដែលស្ទើរមួយសប្ដាហ៍ពេញមហាជនបានបង្ហាញមតិរិះគន់តាមបណ្ដាញសង្គម។

លោក លុយ ណារ៉ាត់ឡង់ឌី៖ “បាទសូមមេត្ដាខន្ដីអភ័យទោសអំពីបងប្អូនប្រជាពលរដ្ឋខ្មែរទាំងនៅក្នុង និងក្រៅប្រទេស ព្រមទាំងលោកគ្រូ អ្នកគ្រូ នាដការី ក៏ដូចជារៀមច្បង និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្ដាយោគយល់នូវកំហុសឆ្គងនេះ ខ្ញុំបាទសូមសន្យាថាបើមានលើកក្រោយៗទៀត ខ្ញុំបាននឹងមានការតាំងចិត្ដប្រុងប្រយ័ត្នជាប់ជានិច្ច យកចិត្ដទុកដាក់ខ្ពស់ និងសុំសេចក្ដីណែនាំពីអ្នកជំនាញជាក់ជាពុំខាន”។

សូមរំលឹកថា មហាជនបានប្រើបណ្ដាញសង្គមជាវេទិកា បញ្ចេញមតិ និងរិះគន់ចំពោះកំហុសឆ្គងរបស់អ្នកច្នៃម៉ូដរូបនេះតាំងពីសប្ដាហ៍មុន ដោយអ្នកខ្លះទាមទារឲ្យបុរសរូបនេះចេញមុខសុំទោសជាសារណភ្លាមៗ ដោយពួកគេយល់ថា មកុដនារីការីរបាំព្រះរាជទ្រព្យដែលលោកគ្រូ អុចធូបគោរពនោះបែរជាយកមកធ្វើបែបនេះបង្កឲ្យប៉ះពាល់យ៉ាងខ្លះដល់តម្លៃវប្បធម៌ជាតិ៕

ជិន សុភ័ក្ដ្រ

មតិយោបល់