• 2022-06-21 06:21:34
  • ព័ត៌មាន

អតីតមិត្តរួមថ្នាក់ម្នាក់ លាតត្រដាងរកភាពស្អាតស្អំជូន Nam Joo Hyuk ក្រោយចោទពីបទ Bully

  • 2022-06-21 06:21:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះបណ្ដាញសារព័ត៌មានចេញផ្សាយព្រោងព្រៀតជុំវិញការចោទប្រកាន់ទៅកាន់តារាកូរ៉េរូបសង្ហា Nam Joo Hyuk ពីពីបទសម្លុតគំរាម (Bully) នៅសាលារៀនពេល ៦ ឆ្នាំពេញទាំងនៅថ្នាក់ អនុវិទ្យាល័យ និងវិទ្យាល័យ ភ្លាមៗអ្នកគ្រប់គ្រងរបស់តារារូបនេះបានចេញបដិសេធ មិនត្រឹមប៉ុណ្ណោះ អតីតមិត្តវិទ្យាល័យរបស់ Nam Joo Hyuk ម្នាក់ចេញមុខទម្លាយចរិកពិតខ្ទេចគ្មានសល់ដែលបាន សរសេរតាំងពីឆ្នាំ២០២១។

ការបង្ហោះសារយ៉ាងវែងរបស់អតីតមិត្តរួមថ្នាក់អំពីតារាសម្ដែង Nam Joo Hyuk ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនោះបានទម្លាយចរិកពិត Nam Joo Hyuk ថា ជាមនុស្សស្លូតត្រង់ ចិត្តល្អ និងជាមនុស្សវិជ្ជមាន

ចំណងជើងអត្ថបទថា “Amid All of This I Am Writing About Nam Joo Hyuk” ត្រូវបានបង្ហោះ ចូលទៅលើ Online កាលពីខែកុម្ភៈឆ្នាំ ២០២១។ មិត្តរួមថ្នាក់ Nam Joo Hyuk ចាប់ផ្តើមដោយ សរសេរថាគាត់និងតារាសម្តែងបានទៅសាលាជាមួយគ្នា អ្នកទាំងពីរអង្គុយ ក្បែរគ្នារយៈពេលមួយឆ្នាំ។

បន្ទាប់មកគាត់សរសេរថា ខ្ញុំកើតក្នុងឆ្នាំ ១៩៩៣ ហើយ Nam Joo Hyuk កើតនៅឆ្នាំ ១៩៩៤។ មិត្តរួមថ្នាក់រូបនេះ បញ្ជាក់ថា ថ្វីត្បិតតែ Nam Joo Hyuk ជាតារាល្បី ប៉ុន្តែរូបគេមានភាពស្លូតត្រង់ ចិត្តល្អ រួសរាយរាក់ទាក់។ ជាធម្មតា រូបគេគេងពេលរៀន ខ្ញុំចាំថា Nam Joo Hyuk ជាមនុស្សស្លូតត្រង់ ចិត្តល្អ និងវិជ្ជមានបន្ទាប់មកគាត់សរសេរថា ទាំងនេះជាសម្ដីអតីតមិត្ត រួមថ្នាក់ Nam Joo Hyuk។

អតីតមិត្តរួមថ្នាក់ Nam Joo Hyuk បានបន្ត ៖ “បន្ទាប់មកគាត់សរសេរថា Nam Joo Hyuk មិនសូវចូលរៀនព្រោះចូល ចិត្តទៅលេងបាល់។ អ្នកពិតជាស្លូតត្រង់ ស្រស់ស្អាត ហើយមើលថែខ្ញុំបន្ទាប់មកគាត់សរសេរថា”៕

ប្រភព៖ Koreaboo

មតិយោបល់