• 2022-06-21 09:00:21
  • ព័ត៌មាន

ទូច ណារ៉ាឌី បង្ហើបពីលក្ខណៈសម្បត្ដិនារីម្នាក់ដែលនឹងចូលមកក្នុងជីវិតរបស់លោក

  • 2022-06-21 09:00:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងរូបសង្ហា ទូច ណារ៉ាឌី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញស្ថាបត្យកម្ម និងរចនា ហើយទទួលបានជោគជ័យខ្លាំងលើការងារសិល្បៈ។ តាមរយៈការងារទាំងពីរនេះ ធ្វើឲ្យលោកមានលទ្ធភាពគិតគូររឿងគូជីវិត ប៉ុន្ដែលោកថាមិនចង់គិត ព្រោះទើបមានវ័យ ២៥ឆ្នាំចង់យកពេលទៅគិតរឿងរកស៊ី និងការងារឲ្យបានជោគជ័យជាងនេះសិន។

ដ្បិតថាតារាប្រុសរូបសង្ហារ ទូច ណារ៉ាឌី អល់អែកក្នុងការទម្លាយរឿងស្នេហា ប៉ុន្ដែលោកបានប្រាប់Sabay ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីសម្ពោធរឿងមួយនៅផ្សារទំបើបជីបម៉ុងសែន កាលពីពេលថ្មីៗថា នារីម្នាក់ដែលនឹងចូលមកក្នុងជីវិតរបស់លោក ឬជាអនាគតភរិយារបស់លោក គឺត្រូវមានលក្ខណៈសម្បត្ដិស្រដៀងលោក ពោលគឺមិនសូវចេះនិយាយច្រើន អួតអាង សម្ញែងទ្រព្យ និងបង្ហាញភាពផ្អែមល្ហែមហួសហេតុក្នុងគ្រួសារផ្ទាល់ខ្លួនចេញជាសាធារណៈ។

លោក ទូច ណារ៉ាឌី៖ “យើងមិនទាន់អាចកំណត់បានថាតើនារីម្នាក់ហ្នឹងជាអ្នករកស៊ី នៅក្នុងរង្វង់សិល្បៈដូចគ្នាទេ តែខ្ញុំចង់បាននារីដែលមានចិត្ដអារម្មណ៍ដូចខ្ញុំ។ រូបសម្បត្ដិមិនស្អាតពេកក៏បាន តែត្រូវមានចំណេះដឹងគួរសមដែរ ស្រួលនិយាយគ្នា…ខ្ញុំគិតខុសគេអីចឹង"។

សុភាពរាបសារ មិនចេះទើបមានវ័យ ២៥ឆ្នាំ ប៉ុន្ដែលោកបង្ហើបរិះគន់ ពេជ្រ សោភា រឿងអត់ពាក់ពេជ្រទៅចូលរួមមង្គលការកូន គង់ សុជាតិ ឥឡូវនាងបកទៅស្ដ្រីម្នាក់នោះយ៉ាងចាស់ដៃ

តាមពិតទៅតារាប្រុសស្រដៀងតួសម្ដែងថៃរូប ក៏ធ្លាប់លួចស្រឡាញ់គេ ហើយក៏ធ្លាប់លួចស្រឡាញ់លោក ប៉ុន្ដែលោកថានោះគ្រាន់តែជាចិត្ដស្រឡាញ់ធម្មតា តែថាឲ្យត្រៀមចិត្ដត្រៀមគំនិតយកធ្វើជាគូអនាគតនោះមិនទាន់ទេ។ ទូច ណារ៉ាឌី បានប្រឡូកក្នុងវិស័យសិល្បៈតាមរយៈអាជីពសម្ដែងតាំងពីឆ្នាំ២០១៥ ពោលគឺរយៈពេល ៨ឆ្នាំហើយ ដូច្នេះលោកធ្លាប់ជួបដៃគូសម្ដែងជានារីស្អាតៗ និងស្គាល់មិត្ដមិត្ដសិល្បៈដែលជាស្រីស្អាតច្រើន ចៀសមិនផុតពីទាក់ចិត្ដលើគ្នានោះទេ៕

ជិន សុភ័ក្ដ្រ

មតិយោបល់